ជួយស៊ែរយកតែបុណ្យចុះ...បងស្រីមានជម្ងឺអេដស៍គេទុកចោលគ្មាននរណាមកមើលថែគាត់ឡើយ !
ណារ៉ា
-

តាមប្រភពហ្វេសប៊ុករបស់ព្រះតេជគុណ សោភណ្ឌ កក្កដា មុននេះបន្ដិចបានបង្ហោះសារសំណូមពរបងប្អូនក្នុងបណ្ដាញសង្គមមេត្ដាជួយស៊ែរបន្ដផងដើម្បីស្វែងរកជំនួយជួយដល់បងស្រីម្នាក់ដែលមានជម្ងឺអេដស៍ត្រូវគេទុកចោលគ្មានអ្នកមើលថែឡើយ។

ព្រះតេជគុណមានសង្ឃដីការៀបរាប់ថា៖ «សូមមេត្តាជួយ Share ម្នាក់មួយផងបានទេទាំងអស់គ្នាដើម្បីជួយដល់បងស្រីម្នាក់ផងណាញាតិញោមគាត់មានជំងឺអេដស៍គួរអោយអាណិតណាស់ដល់ពេលឈឺចឹងហើយសូម្បីតែបងប្អូនកូនរបស់គាត់ក៏មិនមកមើលគាត់ដែលសុខចិត្តទុកគាត់ចោលទៀតគាត់រកតែបាយហូបមិនបានផងពិតជាសែនអាណិតណាស់ឃើញហើយចង់យំចឹងហើយសូមញាតិញោមដែលមានសទ្ធាជ្រះថ្លាមេត្តាជួយដល់បងស្រីផងបានទេសំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់ខ្ញុំព្រះករុណាអាត្មាភាពបានតាមរយៈលេខ 087313246» ៕