ក្រុមហ៊ុនចំនួន៣ បានសម្រេចចិត្តវិនិយោគរួមគ្នាបោះទុនទឹកប្រាក់ប្រមាណ១០០លានដុល្លារ ដើម្បីធ្វើផលិតផលកម្មនិងនាំចេញគ្រាប់ស្វាយចន្ទីរទៅកាន់ប្រទេសកូរ៉េខាងត្បូងនៅឆ្នាំក្រោយ។
ក្រុមហ៊ុនវិនិយោគទុនកម្ពុជា-ម៉ាឡេស៊ី ខេមឃេស៊ូ និងក្រុមហ៊ុនរបស់កូរ៉េ ណារូម៉ារីន បានចុះអនុស្សរណៈ វិនិយោគប្រមាណ ១០០លានដុល្លារអាមេរិក ដើម្បីធ្វើផលិកម្មនិងនាំចេញគ្រាប់ស្វាយចន្ទីរ ទៅប្រទេសកូរ៉េ។
កិច្ចព្រមព្រៀងពេលនេះគឺមានរយៈពេល១ឆ្នាំ ហើយក្រុមហ៊ុននឹងសម្លឹងមើលទៅលើផលិតផល កសិកម្មផ្សេងៗទៀតផងដែរបន្ទាប់ពីគ្រាប់ស្វាយចន្ទីរ។ ក្រុមហ៊ុនបានចុះកិច្ចព្រមព្រៀងជាមួយ សមាគមកសិករដាំស្វាយចន្ទីរ ដែលមានទំហំផ្ទៃដីដាំដុះប្រមាណជាង៣ម៉ឺនហិចតារូចហើយ។
នៅឆ្នាំ២០១៨ខាងមុខ ក្រុមហ៊ុនត្រូវការគ្រាប់ស្វាយចន្ទីរប្រមាណ១ពាន់តោនជាមុនសិន ដោយសារនូវ មានការព្រួយបារម្ភផងដែរ អំពីកម្លាំងរបស់កសិករកម្ពុជាមិនអាចផលិតបាន ប៉ុន្តែតាមតម្រូវការគឺមានច្រើនជាងនេះ។
កន្លងទៅនេះ កម្ពុជាបានបានលក់គ្រាប់ស្វាយចន្ទីឲ្យក្រុមហ៊ុនស្វាយចន្ទី១របស់វៀតណាម តែមួយគត់ ប្រមាណ១០០ ០០០ ខណៈដែលកម្ពុជា អាចផលិតបានប្រមាណ ១០៤ ២៦៨តោន ។
គួរជម្រាបផងដែរថា កម្ពុជា នឹងអាចបង្កើនការនាំចេញគ្រាប់ស្វាយចន្ទីឲ្យបាន១លានតោន នាពេលខាងមុខនេះ ដ៏ខ្លី នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម វេង សាខុន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕

