កូនខ្មែរត្រូវតែដឹង! មើលគំរូអ្នកម្នាងក្រាបបង្គំគាល់សម្តេចម៉ែ យើងគ្រប់គ្នាគួរតែគោរពប្រតិបត្តិតាម...
-

ជារើយៗប្រជាជនខ្មែរតែងតែឃើញតារាប្រុសស្រីនិងជំទាវតូចធំនៅក្នុងប្រទេសកម្ពុជាមួយចំនួនដែលចូលគាល់ព្រះមហាក្សត្រ ឬសម្តេចម៉ែ ពួកគាត់ហាក់បីដូចជាមិនមានការក្រាបបង្គំគាល់ដល់ល្អងធូលីរបស់ព្រះមហាក្សត្រនោះឡើយ ។ ផ្ទុយទៅវិញគេបានឃើញតែពួកគាត់ដែលជាតារាៗនិងជំទាវតូចធំសំពះព្រះមហាក្សត្រ ឬសម្តេចម៉ែដោយឱនក្រាបបន្ទន់ជង្គង់តែបន្តិចរួចជាការស្រេច ។

បើយើងក្រឡេកទៅមើលប្រទេសជិតខាងជាក់ស្តែងដូចជាប្រទេសថៃ គឺមន្រ្តីតូចធំរបស់គេគឺត្រូវតែលូនក្រាបថ្វាយបង្គំព្រះមហាក្សត្រ និងខ្សែរាជវង្សរបស់គេក្រោមល្អងធូលីតែម្តង ។

តែអ្វីដែលចង់លើកយកមកបង្ហាញនៅពេលនេះគឺចង់ឲ្យតារាៗមន្ត្រីៗ និងជំទាវតូចធំមួយចំនួនគួរតែមើលគំរូររបស់អ្នកម្នាងម្នាក់ដែលលោកចូលគាល់សម្តេចម៉ែ ហើយក្រាប់បង្គំគាល់ដល់ក្រោមព្រះបាតល្អងធូលីសម្តេចម៉ែ នេះគឺសរបញ្ជាក់ឲ្យឃើញថាសម្តេចម៉ែជាអ្នកខ្ពងខ្ពស់ជាងនរណាៗទាំងអស់ ។

ហើយតាមរយះរូបភាពប៉ុន្មានសន្លឹកនេះដែល ក៏ត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកស៊ែរនិងគាំទ្រនូវទង្វើលរបស់អ្នកម្នាងគ្រប់ៗគ្នា ៕