ព្រះ រាជ ជីវប្រវត្តិ សង្ខេប ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ...
-

ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ មហា វីរក្សត្រ ព្រះ វរ រាជ បិតា ឯករាជ្យ បូរណ ភាព ទឹក ដី និង ឯកភាព ជាតិ ខ្មែរ ព្រះ អង្គ ប្រសូត នៅ ថ្ងៃ អង្គារ ១១ កើត ខែ កត្ដិក ឆ្នាំច ចត្វា ស័ក ព.ស ២៤ ៦៦ ត្រូវ នឹង ថ្ងៃ ទី ៣១ ខែ តុលា ឆ្នាំ ១៩២២ នៅ រាជធានី ភ្នំពេញ ព្រះ រាជា ណា ចក្រ កម្ពុជា។

ចាប់ពីឆ្នាំ ១៩៣០ ដល់ ១៩៤០ ព្រះ អង្គ បាន ចូល សិក្សា នៅ សាលា បឋម សិក្សា FRANCOIS BAUDOIN និង វិទ្យាល័យ ព្រះ ស៊ីសុវត្ថិ រាជធានី ភ្នំពេញ។ បន្ទាប់ មក ព្រះអង្គ បាន បន្ត ការ សិក្សា នៅ វិទ្យាល័យ បារំាង សាស លូឡូបា (CHASSELOUP LAUBAT) នៅ ព្រៃ នគរ (វៀតណាម ខាង ត្បូង)។ លុះ ដល់ ខែ មេសា ឆ្នាំ ១៩៤១ ក្រុម ប្រឹក្សា រាជ បល្ល័ង្ក បាន ជ្រើស តាំង និង ថ្វាយ ព្រះ រាជ ឋានៈ ជា ព្រះ មហាក្សត្រ នៃ ព្រះ រាជា ណា ចក្រ កម្ពុជា នៅ រាជធានី ភ្នំពេញ។ ឆ្នាំ ១៩៤៦ ព្រះ អង្គ បាន យាង ទស្សន កិច្ច ជា លើក ដំបូង នៅ ប្រទេស បារំាង តាម ការ អញ្ជើញ របស់ ប្រធានា ធិបតី FELIX GOUIN និង ឧត្តម សេនីយ៍ សាល ដឺ ហ្គោល (CHARLES de GAULE) នៅ COLOMBEY។ នៅ ឆ្នាំ ១៩៤៦ ដល់ ១៩៤៨ ព្រះ អង្គ បាន បន្ត ការ សិក្សា ជាន់ ខ្ពស់ នៅ សាលា អនុវត្ត ទ័ព សេះ និង កងទ័ព រថពាស ដែក នៅ សូមៀរ (SAUMURE) ប្រទេស បារំាង។

ក្នុងឆ្នាំ ១៩៤៧ ព្រះ ករុណា សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ មាន មហា ជោគ ជ័យ ក្នុង ការ ទាម ទារ ឲ្យ រាជា ណា ចក្រ ថៃ ឡង់ដ៍ សង មក កម្ពុជា វិញ ដាច់ ខាត នូវ ខេត្ត ខ្មែរ ដែល ក្នុង ពេល មាន ចម្បាំង សកល លោក លើក ទី២ ថៃឡង់ដ៍ បាន យក ពី កម្ពុជា ទៅ គឺ ខេត្ត បាត់ ដំបង សៀមរាប កំពង់ ធំ ស្ទឹង ត្រែង។ ឆ្នាំ ១៩៤៩ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ បាន ទាមទារ ឲ្យ ប្រទេស បារំាង បញ្ឈប់ នូវ សន្ធិ សញ្ញា អាណា ព្យាបាល ដែល បាន ចុះ ព្រះ ហស្ដ លេខា នៅ ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤។ នៅ ឆ្នាំ ១៩៤៩ ដដែល ព្រះ អង្គ បាន ឡាយ ព្រះហស្ត លេខា លើ សន្ធិ សញ្ញា ឯករាជ្យ ដែល ប្រទេស បារំាង ព្រម ទទួល ស្គាល់ តាម ផ្លូវ ច្បាប់ នូវ ឯករាជ្យ របស់ ព្រះ រាជា ណា ចក្រ កម្ពុជា។ សន្និសញ្ញា ឆ្នាំ ១៩៤៩ នេះ លុប ចោល នូវ សន្ធិសញ្ញា អាណា ព្យាបាល ឆ្នាំ ១៨៦៣ និង ឆ្នាំ ១៨៨៤។ ពី ឆ្នាំ ១៩៥២ ដល់ ១៩៥៣ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន យាង បំពេញ ព្រះ រាជ បូជនីយ កិច្ច ទាមទារ កេតន ភណ្ឌ ឯករាជ្យ ១០០% ជូន ជាតិ មាតុ ភូមិ។

នៅថ្ងៃ ទី៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ដោយ ស្នា ព្រះហស្ដ ដ៏ ឧត្តុង្គ ឧត្តម របស់ ព្រះ អង្គ ព្រះ រាជា ណាចក្រ កម្ពុជា បាន ទទួល ឯករាជ្យ ទាំង ស្រុង ពី សាធារណ រដ្ឋ បារំាង។ ប្រជារាស្ត្រ កម្ពុជា ទូទាំង ប្រទេស សូម ថ្វាយ ព្រះ កិត្តិនាម ព្រះ អង្គ ជា «ព្រះ មហា វីរ បុរស ជាតិ ព្រះ បិតា ឯករាជ្យ ជាតិ»។ ឆ្នាំ ១៩៥៤ ព្រះ អង្គ បាន បញ្ជូន គណៈ ប្រតិភូ ជា តំណាង របស់ ព្រះ អង្គ ទៅ ចូល រួម សន្និសីទ អន្តរជាតិ ស្តីពី បញ្ហា ឥណ្ឌូ ចិន នៅ ទី ក្រុង ហ្សឺណែវ (GENEVE) ដែល មាន ប្រទេស កម្ពុជា ចូល រួម ក្នុង ឋានៈ ជា រដ្ឋ ឯករាជ្យ ឯកភាព ជាតិ។

នៅ ថ្ងៃ ទី៣ ខែ មីនា ឆ្នាំ ១៩៥៥ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន ដាក់ រាជ ថ្វាយ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោ ត្តម សុរាម្រិត ជា ព្រះរាជ បិតា។ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សុរាម្រិត ព្រះ អង្គ បាន ប្រទាន ចំពោះ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ នូវ ព្រះ គោរម ងារ ជា «សម្តេច ព្រះ ឧបយុវរាជ នៃ ព្រះ រាជា ណាចក្រ កម្ពុជា»។ ថ្ងៃទី ២៣ ខែ មីនាឆ្នាំ ១៩៥៥ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន បង្កើត ចលនា សង្គម រាស្ត្រ និយម ដែល មាន គណ បក្ស ជា ច្រើន ចូល រួម ក្នុង ចលនា នេះ។

ពីថ្ងៃទី១៨ ខែមេសា ឆ្នាំ ១៩៥៥ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន យាង ចូល រួម ក្នុង សន្និសីទ កំពូល អា្រហ្វិក-អាស៊ី លើក ទី ១ នៅ ទី ក្រុង បាន់ឌុង ( ប្រទេស ឥណ្ឌូ នេស៊ី) ហើយ នៅ ទី នោះ ព្រះ អង្គ បាន ប្រកាស ពី នយោបាយ អព្យាក្រឹត ក្នុង ឯករាជ្យ ទាំង ស្រុង និង សន្តិសហ វិជ្ជមាន នៃ ព្រះ រាជា ណា ចក្រ កម្ពុជា ជាមួយ បណ្តា ប្រទេស ទាំង អស់ ដោយ មិន គិត ពី មនោគម វិជ្ជា ឡើយ។ ព្រះអង្គ បាន ជួប ជា លើក ដំបូង ជាមួយ នឹង លោក ហ្សាវ៉ា ហារ ឡាល់ នេរុ (JAWAHARLAL NEHRU) នាយក រដ្ឋមន្ត្រី ឥណ្ឌា, លោក ហ្គាម៉ាល់ អាប់ ដែល ណាស៊្សែរ (GAMAL ABDEL NASSER) ប្រធានា ធិបតី សាធារណ រដ្ឋ អារ៉ាប់ រួម, លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានាធិបតី ឥណ្ឌូនេស៊ី, លោក ជូ អេន ឡាយ (ZHOU EN LAI) នាយករដ្ឋ មន្ត្រី នៃ សាធារណ រដ្ឋ ប្រជាមានិត ចិន។

ថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ១៩៥៥ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន ទទួល មហា ជោគ ជ័យ ក្នុង ការ បោះ ឆ្នោត សភា ជាតិ ដោយ ទទួល បាន ការ គាំទ្រ ពី ប្រជារាស្ត្រ ខ្មែរ ច្រើន លើស លប់។ ព្រះ អង្គ បាន ទទួល ព្រះ រាជ ឋានៈ ជា នាយក រដ្ឋ មន្ត្រី ហើយ ក្នុង ព្រះ រាជ ឋានៈ ជា ប្រមុខ នៃ ប្រជា រាស្ត្រ ខ្មែរ ព្រះ អង្គ បាន បំពេញ ព្រះ រាជ បូជនីយ កិច្ច ដឹក នាំ ដើម្បី អភិវឌ្ឍ ព្រះ រាជា ណា ចក្រ កម្ពុជា ជា ទូទៅ នៅ ក្នុង គ្រប់ វិស័យ នៃ ការ កសាង ជាតិ របស់ ព្រះ អង្គ ជា ពិសេស ការ លើក ស្ទួយ នារី ឲ្យ មាន សិទ្ធិ ស្មើ ភាព នឹង បុរស ក្នុង ការងារ។

ថ្ងៃទី១៤ ខែ កញ្ញា ឆ្នាំ ១៩៥៥ ក្រោម ព្រះ រាជ កិច្ច ដឹក នាំ របស់ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ប្រទេស កម្ពុជា បាន ចូល ជា សមាជិក នៃ អង្គការ សហ ប្រជាជាតិ។

នៅឆ្នាំ១៩៥៦ នៅ ប្រ៊ីយ៉ូនី (BRIONI) នៃ សាធារណរដ្ឋ សហព័ន្ធ សង្គម និយម យូហ្គោ ស្លាវី ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន ក្លាយ ជា បិតា ស្ថាបនិក ទី៥ ចលនា មិន ចូល បក្ស សម្ព័ន្ធ ដោយ បាន ឡាយ ព្រះ ហស្ដ លេខា លើ ធម្មនុញ្ញ នៃ ចលនា មិន ចូល បក្ស សម្ព័ន្ធ បន្ទាប់ ពី អ្នក ផ្តួច ផ្តើម គំនិត ដ៏ សំខាន់ ៤ រូប ទៀតៈ លោក ហ្សូស៊ីប ប្រូស ទីតូ (JOIP BROZ TITO) ប្រធានា ធិបតី យូហ្គោស្លាវី, លោក ហ្សាវ៉ា ហារ ឡាល់ នេរុ (JAWAHARLAL NEHRU) នាយក រដ្ឋមន្ត្រីឥណ្ឌា , លោក អាម៉េត ស៊ូការណូ (AHMED SUKARNO) ប្រធានា ធិបតី ឥណ្ឌូនេស៊ី និង លោក ហ្គាម៉ាល់ អាប់ ដែល ណា ស៊្សែរ (GAMAL ABDEL NASSER) ប្រធានា ធិបតី សាធារណ រដ្ឋ អារ៉ាប់ រួម។

នៅខែ កុម្ភៈ ឆ្នាំ ១៩៥៦ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ក្នុង ព្រះ រាជ ឋានៈ ជា នាយក រដ្ឋមន្ត្រី ព្រះ អង្គ បាន យាង ទៅ បំពេញ ទស្សនកិច្ច ជា ផ្លូវ រដ្ឋ នៅ សាធារណ រដ្ឋ ប្រជា មានិត ចិន និង បាន ជួប ជា មួយ ថ្នាក់ ដឹក នាំ ចិន ជា ច្រើន មាន ឯកឧត្តម លោក ប្រធាន ម៉ៅ សេទុង (MAO TSE-TUNG) ជា ដើម។ ព្រះ អង្គ បាន ឡាយ ព្រះ ហស្ដលេខា លើ សេចក្តី ប្រកាស រួម ស្តី ពី មិត្ត ភាព កម្ពុជា -ចិន ។

នៅ ឆ្នាំ ១៩៦០ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សុរាម្រិត ទ្រង់ សោយ ទិវង្គត ពេល នោះ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ត្រូវ បាន សមាជិក សភា ខ្មែរ បាន សម្រេច ជា ឯកច្ឆន្ទ ជ្រើស តាំង ព្រះ អង្គ ជា ប្រមុខ រដ្ឋ នៃ ព្រះ រាជា ណា ចក្រ កម្ពុជា កសាង ជាតិ មាតុភូមិ យ៉ាង សកម្ម ជាទី បំផុត។

ខែ កញ្ញា ឆ្នាំ ១៩៦០ នៅ មហា សន្និបាត អង្គការ សហ ប្រជាជាតិ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន លើក ឡើង នូវ ផែន ការ បង្កើត នៅ អាស៊ីអាគ្នេយ៍ ជា តំបន់ អព្យាក្រឹត រវាង ប្លុក មហា អំណាច ទាំង ពីរ ។

នៅ ខែឧសភា ឆ្នាំ ១៩៦១ តាម ព្រះរាជ តម្រិះ ផ្តួច ផ្តើម របស់ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ សន្និសីទ អន្តរជាតិ មួយ ត្រូវ បាន បង្កើត ឡើង នៅ ទី ក្រុង ហ្សឺណែវ (GENEVE) ដើម្បី ដោះ ស្រាយ ទំនាស់ រវាង ភាគី ៣ នៅ ប្រទេស ឡាវ ។

ចាប់ ពី ខែ ឧសភា ឆ្នាំ ១៩៦១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន បំពេញ ព្រះ រាជ បេសកកម្ម នយោបាយ ការ ទូត ដើម្បី ទាមទារ ប្រាសាទ ព្រះ វិហារ ជា សម្បត្តិ វប្បធម៌ បេតិក ភណ្ឌ ជាតិ ខ្មែរ មក វិញ ពី ប្រទេស ថៃ ដោយ តុលាការ ក្រុង ឡាអេ (LA HAYE) បាន សម្រេច ប្រគល់ មក ព្រះ រាជា ណា ចក្រ កម្ពុជា វិញ នា ថ្ងៃ ទី១៥ ខែ មិថុនា ឆ្នាំ ១៩៦២។

នៅ ខែ វិច្ឆិកា ឆ្នាំ ១៩៦១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន យាង ចូល រួម ក្នុង សន្និសីទ កំពូល លើក ទី១ នៃ ចលនា មិន ចូល បក្ស សម្ព័ន្ធ នៅ បែល ក្រាដ (BEGRADE) នៃ ប្រទេស យូហ្គោស្លាវី ដែល មាន ២៩ ប្រទេស ចូល រួម។

នៅទីនោះ ព្រះអង្គ បាន ថ្កោល ទោស ចំពោះ អំពើ របស់ ពួក អាណា និគម និយម ចក្រ ពត្តិ និយម និង ការ ប្រកាន់ ពូជ សាសន៍។

នៅខែមិថុនា ឆ្នាំ ១៩៦៤ ឧត្តម សេនីយ៍ សាល ដឺហ្គោល (CHARES de GAULLE) ប្រធានា ធិបតី នៃ សាធារណ រដ្ឋ បារំាង បាន រៀបចំ បដិសណ្ឋារ កិច្ច ជា ឧឡារិក ថ្វាយ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ នៅ ទី ក្រុង ប៉ារីស។ លោក ប្រធានាធិបតី បាន ទទួល ដោយ ស្មោះសរ នូវ សំណើ របស់ ភាគី កម្ពុជា ស្តីពី ការ ទទួល ស្គាល់ អព្យាក្រឹត នៃ ព្រះ រាជា ណា ចក្រ កម្ពុជា។

នៅចុងខែ សីហា និង ដើម ខែ កញ្ញា ឆ្នាំ ១៩៦៦ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ បាន រៀបចំ បដិ សណ្ឋារ កិច្ច ទទួល ជា ឧឡារិក លោក ឧត្តម សេនីយ៍ សាល ដឺហ្គោល (CHARLES de GAULLE) ប្រធានា ធិបតី នៃ សាធារណ រដ្ឋ បារំាង ដែល បាន មក បំពេញ ទស្សន កិច្ច ជា ផ្លូវ រដ្ឋ នៅ ព្រះ រាជា ណាចក្រ កម្ពុជា។

ថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ១៩៦៦ នៅ ក្នុង សុន្ទរ កថា ដែល ថ្លែង នៅ ពហុកីឡ ដ្ឋាន ជាតិ អូឡាំពិក ភ្នំពេញ លោក ប្រធានា ធិបតី បាន គាំទ្រ ព្រះ រាជា ណា ចក្រ កម្ពុជា ដែល បាន ការពារ ឯករាជ្យ បូរណ ភាព ទឹក ដី អព្យាក្រឹត សន្តិភាព នៃ ខ្លួន។

ពីថ្ងៃទី២៦ ខែ វិច្ឆិកា ដល់ ថ្ងៃ ទី៦ ខែ ធ្នូ ឆ្នាំ ១៩៦៦ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ បាន យាង ជា ព្រះ រាជា ធិបតី ភាព ដ៏ ខ្ពង់ ខ្ពស់ ក្នុង ឱកាស ព្រះ រាជ ពិធី បើក និង បិទ ការ ប្រកួត កីឡា GANEFO អាស៊ី លើក ទី១។

ក្រោម ព្រះ រាជ កិច្ច ដឹក នាំ របស់ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ក្នុង សម័យ សង្គម រាស្ត្រ និយម ដែល ប្រជា រាស្ត្រ ខ្មែរ បាន ថ្វាយ ព្រះ នាម ព្រះ អង្គ ថា ជា ព្រះ បិតា ឯករាជ ជាតិ ព្រះ បិតា សិក្សា ធិការ ជាតិ ព្រះ បិតា សុខាភិបាល ជាតិ ព្រះ បិតា កីឡា ជាតិ ព្រះ បិតា ស្ថាបនា ជាតិ សមិទ្ធ ផល នានា ជា ច្រើន ត្រូវ បាន កសាង ឡើង និង ប្រារព្ធ ព្រះ រាជពិធី សម្ពោធ ជា បន្ត បន្ទាប់ សម្រាប់ ប្រជា រាស្ត្រ ប្រើ ប្រាស់ នៅ តាម បណ្តា ខេត្ត -ក្រុង នានា ជា ពិសេស មាន សមិទ្ធ ផល ធំៗ ដូចជា វិមាន ឯករាជ្យ វិ មាន រដ្ឋ ចំការមន ចំណត អាកាស យាន ដ្ឋាន អន្ដរជាតិ ពោធិ៍ចិន តុង ចំណត អាកាស យាន ដ្ឋាន សៀមរាប ចំណត អាកាស យាន ដ្ឋាន បែក ចាន ខេត្ត បាត់ដំបង ផ្លូវ ជាតិ លេខ ៤ ភ្នំពេញ- ក្រុង ព្រះ សីហនុ ផ្លូវ ដែក ក្រុង ភ្នំពេញ -ក្រុង ព្រះ សីហនុ កំពង់ ផែ អន្ដរជាតិ ក្រុង ព្រះ សីហនុ សណ្ឋាគារ «ឯករាជ្យ» ក្រុង ព្រះ សីហនុ សាល មហោ ស្រព ជាតិ «ព្រះ សុរា ម្រិត» ភ្នំពេញ សាល សន្និសីទ «ចតុមុខ» ពហុ កីឡ ដ្ឋាន ជាតិ អូឡាំពិក ភ្នំពេញ ស្ពាន ព្រះ មុនីវង្ស ទី២ ស្ពាន«សង្គម រាស្រ្ដ និយម» ឆ្លង កាត់ ទន្លេ សាប សាកល វិទ្យាល័យ «សង្គម រាស្ដ្រ និយម» ភ្នំពេញ សាកល វិទ្យាល័យ ភូមិន្ទ បច្ចេក ទេស មហា វិទ្យា ល័យ នីតិ សាស្ដ្រ និង វិទ្យា សាស្ដ្រ សេដ្ឋកិច្ច មហា វិទ្យា ល័យ គរុកោសល្យ ពុទ្ធិក សាកល វិទ្យា ល័យ ព្រះ សីហនុ រាជ មហា វិទ្យាល័យ សិល្បៈ ស្ថាបនា មហា វិទ្យា ល័យ សិល្បៈ និង មុខរបរ សាកល វិទ្យា ល័យ ភូមិន្ទ វិចិត្រ សិល្បៈ សាកល វិទ្យា ល័យ ភូមិន្ទ ក្សេត្រ សាស្ត្រ សាកល វិទ្យា ភូមិន្ទ កំពង់ ចាម សាកល វិទ្យា ល័យ ភូមិន្ទ បាត់ដំបង សាកល វិទ្យា ល័យ ភូមិន្ទ តាកែវ- កំពត រោងភាព យន្ត រដ្ឋ ស្ថានីយ ទូរទស្សន៍ ខេម រភូមិន្ទ មន្ទីរ ពេទ្យ មិត្តភាព ខ្មែរ-សូវៀត រោង ចក្រ ចម្រាញ់ ប្រេង កាត ក្រុង ព្រះ សីហនុ រោងចក្រ ស្រាបៀរ ក្រុង ព្រះ សីហនុ រោងចក្រ «ព្រះ នរោត្តម» ដំឡើង ត្រាក់ ទ័រ និង រថយន្ត ធំ ក្រុង ព្រះ សីហនុ រោង ចក្រ ស្ករស កំពង់ត្រាំ ខេត្ត កំពង់ ស្ពឺ រោងចក្រ វាយន ភ័ណ្ឌ ខេត្ត កំពង់ ចាម រោងចក្រ វាយនភ័ណ្ឌ ខេត្ត បាត់ ដំបង រោងចក្រ បាវ ក្រចៅ ដូនទាវ ខេត្ត បាត់ ដំបង រោងចក្រ ស៊ីម៉ងត៍ ចក្រីទីង ខេត្ត កំពត រោងចក្រ កែវ ជើង ឯក រាជធានី ភ្នំពេញ រោង ចក្រ ក្ដារ បន្ទះ ដីឥដ្ឋ ខេត្ត កណ្ដាល រោងចក្រ ក្រដាស ឆ្លូង ខេត្ត ក្រចេះ រោង ចក្រ ជីហ្វូស ស្វាត ទូក មាស ខេត្ត កំពត រោងចក្រ កង់ ឡាន តាខ្មៅ ខេត្ត កណ្ដាល រោងចក្រ ត្រី ខ ប្រអប់ កោះកុង រោង ចក្រ ផលិត ជ័រ កៅ ស៊ូ ជប់ ខេត្ត កំពង់ ចាម រោងចក្រ វារី អគ្គិសនី គិរីរម្យ ខេត្ត កំពង់ ស្ពឺ និង សមិទ្ធ ផល នានា ជា ច្រើន ទៀត នៅ តាម បណ្ដា ស្រុក -ខេត្ត-ក្រុង ដូច ជា សាលា រៀន មន្ទីរពេទ្យ ទំនប់ ទឹក ស្រះ ទឹក ប្រឡាយ ផ្លូវ ថ្នល់ ស្ពាន ជា ដើម។ល។

នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ ក្នុង ពេល ដែល ព្រះ អង្គ កំពុង បំពេញ ព្រះ រាជ ជា ផ្លូវ ការ នៅ សហ ភាព សូវៀត ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សី ហនុ ត្រូវ បាន ទទួល រង គ្រោះ ដោយ រដ្ឋ ប្រហារ មិន ស្រប ច្បាប់ មួយ នៅ ភ្នំពេញ គឺជា រដ្ឋ ប្រហារ យោធា ដែល មាន លន់ នល់ ជា មេ ខ្លោង។ សាធារណ រដ្ឋ ខ្មែរ របស់ លន់ នល់ ត្រូវ បាន បង្កើត ឡើង នៅ ខែ តុលា ឆ្នាំ ១៩៧០។

នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩៧០ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ ជា ព្រះ ប្រធាន ចលនា តស៊ូ កម្ពុជា «រណសិរ្ស រួបរួម ជាតិ កម្ពុជា» (FUNC) ព្រម ជាមួយ នោះ ក៏ មាន បង្កើត នូវ រាជ រដ្ឋាភិបាល រួបរួម ជាតិ កម្ពុជា (GRUNK)។

នៅខែមេសា ឆ្នាំ ១៩៧០ នៅកង់ តុង (សាធារណរដ្ឋ ប្រជាមានិត ចិន) ព្រះ អង្គ ជា អ្នក ផ្ដួច ផ្ដើម នៃ សន្និសីទ កំពូល របស់ ប្រជាជន ឥណ្ឌូ ចិន ដែល នៅ ក្នុង នោះ មាន ការ ចូល រួម ដោយ អ្នក ដឹក នាំ ពី ប្រទេស កម្ពុជា ពី សាធារ ណរដ្ឋ ប្រជា ធិប តេយ្យ វៀតណាម ដឹក នាំ ដោយ លោក នាយក រដ្ឋ មន្ត្រី ផាំ វ៉ាន់ដុង (PHAM VANDONG) ពី រណសិរ្ស ជាតិ រំដោះ វៀតណាម ខាង ត្បូង ដឹក នាំ ដោយ លោក ង្វៀង ហ៊ីវថ (NGUYEN HUU THO) និង ពី ណេវ ឡាវ ហាក់ សាត (NEO LAO HAKSAT) ដឹកនាំ ដោយ ព្រះ អង្គ ម្ចាស់ ប្រធាន សុផានុវង្ស (SOUPHANOUVONG)។ ភាគី សាធារណ រដ្ឋ ប្រជាធិប តេយ្យ វៀតណាម រណសិរ្ស រំដោះ វៀត ណាម ខាង ត្បូង និង ភាគី ណេវ ឡាវ ហាក់ សាត បាន ប្រកាស ជា ឱឡា រិក ថា ប្រទេស របស់ ខ្លួន ទទួល ស្គាល់ និង គោរព ជា ដរាប បូរណ ភាព ទឹកដី ក្នុង ព្រំដែន បច្ចុប្បន្ន របស់ កម្ពុជា។

ថ្ងៃទី១៧ ខែ មេសា ឆ្នាំ១៩៧៥ កង ទ័ព ប្រជាជន រំដោះ ជាតិ នៃ រណសិរ្ស រួបរួម ជាតិ កម្ពុជា (FUNC) ដណើ្ដម បាន ជ័យ ជម្នះ ទាំង ស្រុង នៅ កម្ពុជា។ «កម្ពុជា ប្រជាធិប តេយ្យ» ត្រូវ បាន បង្កើត ឡើង ដែល មាន ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ជា ព្រះ ប្រធាន។ ប៉ុន្ដែ នៅ ខែ មេសា ឆ្នាំ ១៩៧៦ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន សព្វ ព្រះ រាជ ហឫទ័យ លា លែង មុខ ងារ ជា ព្រះ ប្រធាន នៃ កម្ពុជា ប្រជាធិប តេយ្យ នេះ ហើយ ត្រូវ បាន ពួក ខ្មែរ ក្រហម ឃុំឃាំង ព្រះ អង្គ និង សម្តេច ព្រះ រាជ អគ្គ មហេសី ព្រម ទាំង ធ្វើ គុត ព្រះ រាជ បុត្រា បុត្រី មួយ ចំនួន ផង។

ពីឆ្នាំ១៩៨២ ដល់ ១៩៩០ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ ជា ប្រធាន នៃ ចលនា តស៊ូ ជាតិ កម្ពុជា (CNR)។

ចាប់តាំង ពី ឆ្នាំ ១៩៨៧ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន ខិតខំ អស់ ពី កម្លាំង កាយ ពល ដើម្បី បង្រួប បង្រួម ភាគី ជម្លោះ កម្ពុជា ទាំង អស់ រិះ រក នូវ ដំណោះ ស្រាយ នយោបាយ សម ស្រប បញ្ចប់ ជម្លោះ នៅ កម្ពុជា។ ព្រះ អង្គ តែង តែ ប្រទាន ចំពោះ ឯក ឧត្តម ហ៊ុន សែន និង គណៈ ប្រតិភូ នៃ រដ្ឋ កម្ពុជា ក្រាប ថ្វាយ បង្គំ គាល់ ជា បន្ត បន្ទាប់ នៅ ប្រទេស បារំាង នៅ ថ្ងៃ ខែ ឆ្នាំ ដូច ខាង ក្រាម៖

-ពីថ្ងៃទី ០២ ដល់ ថ្ងៃ ទី០៤ ខែ ធ្នូ ឆ្នាំ ១៩៨៧ ជំនួប លើក ទី១នៅ Fére-ren Tardenois។

-ពី ថ្ងៃ ទី ២០ -២១ ខែ មករា ឆ្នាំ ១៩៨៨ ជំនួប លើក ទី ២ នៅ Saint Germain-en-Laye។

នៅថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ១៩៩១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ បាន ទទួល ពី មេដឹក នាំ នៃ កម្ពុជា ទាំង ៤ ភាគី ដើម្បី ប្រកាស ជា ឧឡារិក នូវ ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់ ហើយ ទទួល ស្គាល់ ការ បញ្ឈប់ ជា បណ្ដោះ អាសន្ន នូវ ការ បាញ់ គ្នា នៅ ក្នុង ប្រទេស កម្ពុជា ទាំង មូល និង បញ្ឈប់ ការ ផ្តល់ ជំនួយ យោធា «អាវុធ...» ពី បណ្តា ប្រទេស ដទៃ ដល់ កង ទ័ព កម្ពុជា ទាំង៤។ ទី ក្រុង ភ្នំពេញ ត្រូវ បាន ជ្រើស ដោយ ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់ កម្ពុជា(SNC) ក្រោម ព្រះ រាជា ធិបតី ដ៏ ខ្ពង់ខ្ពស់ របស់ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ជា ទី ស្នាក់ ការ ផ្លូវ ការ អចិន្រៃ្តយ៍ និង លេខា ធិការដ្ឋាន របស់ ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់ (SNC)។

នៅថ្ងៃ ទី ១៧ ខែ កក្កដា ឆ្នាំ ១៩៩១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន យាង ចាក ចេញ ពី ប្រធាន នៃ កម្ពុជា ប្រជា ធិបតេយ្យ និង ចលនា តស៊ូ ជាតិ កម្ពុជា (CNR) ដើម្បី ដាក់ ព្រះ កាយ ព្រះ អង្គ នៅ ពី លើ ភាគី និង ទស្សនៈ នយោបាយ កម្ពុជា នានា។ ព្រះ អង្គ ត្រូវ បាន សមាជិក ទាំង ១១ រូប នៃ ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់ កម្ពុជា (CNC)ជ្រើស តាំង ជា ឯកច្ឆន្ទ ជា ប្រធាន «អព្យាក្រឹត» នៃ ក្រុម ប្រឹក្សា នេះ។

ថ្ងៃទី២៣ ខែតុលា ឆ្នាំ ១៩៩១ នៅ ទីក្រុង ប៉ារីស ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ ព្រះ អង្គ បាន ឡាយ ព្រះ ហស្ដ លេខា «លើ កិច្ច ព្រម ព្រៀង ស្តីពី ដំណោះ ស្រាយ នយោបាយ រួម មួយ នៃ ជម្លោះ កម្ពុជា» ជាមួយ សមាជិក នៃ ក្រុម ប្រឹក្សា ជាតិ ជាន់ ខ្ពស់ កម្ពុជា ១១ រូប ទៀត ជាមួយ តំណាង រដ្ឋាភិបាល ១៨ ប្រទេស និង ជាមួយ លោក អគ្គលេខាធិ ការ នៃ អង្គការ សហ ប្រជាជាតិ។

នៅថ្ងៃទី១៤ ខែ វិច្ឆិកា ឆ្នាំ ១៩៩១ ព្រះ ករុណា ព្រះ បាទ សម្តេច ព្រះ នរោត្តម សីហនុ យាង និវត្តន៍ មក កាន់ រាជធានី ភ្នំពេញ វិញ ប្រកប ដោយ ជោគ ជ័យ និង សុវត្ថិភាព។ ក្រោយ ពី មាតុភូមិ និវត្តន៍ របស់ ព្រះ អង្គ រដ្ឋាភិបាល នៃ រដ្ឋ កម្ពុជា ដែល មាន ឯក ឧត្តម ហ៊ុន សែន ជា នាយក រដ្ឋ មន្ត្រី និង ឯកឧត្តម ជា ស៊ីម ជា ប្រធាន គណបក្ស ប្រជាជន កម្ពុជា គណបក្ស ហ៊្វុន ស៊ិន ប៊ិច ដែល មាន ព្រះ អង្គ ម្ចាស់ នរោត្តម រណឫទ្ធិ ជា ប្រធាន គណបក្ស ប្រជា ធិប តេយ្យ សេរី និយម ព្រះពុទ្ធ សាសនា ដែល មាន សម្តេច បវរ សេដ្ឋា សឺន សាន ជា ប្រធាន និង ភាគី កម្ពុជា ប្រជា ធិបតេយ្យ ដែល មាន លោក ខៀវ សំផន ជា ប្រធាន បាន ប្រកាស ជា បន្ត បន្ទាប់ ជា ផ្លូវ ការ និង ជា លាយ លក្ខណ៍ អក្សរ ថា ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្ដម សីហនុ នៅ តែ ជា ព្រះ ប្រមុខ រដ្ឋ ពេញ លក្ខណៈ ច្បាប់ នៃ ប្រទេស កម្ពុជា ទាំង មូល។ ម្យ៉ាង ទៀត ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្ដម សីហនុ ជា ផ្លូវ ការ នៅ តែ រក្សា ទុក តួនា ទី ជា ព្រះ ប្រមុខ រដ្ឋ រហូត ដល់ មាន ការ បោះ ឆ្នោត នៅ កម្ពុជា ឆ្នាំ ១៩៩៣។

នៅថ្ងៃទី២៤ ខែ កញ្ញា ឆ្នាំ១៩៩៣ ព្រះ ករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្ដម សីហនុ បាន ទ្បាយ ព្រះ ហស្ដ លេខា លើ ព្រះ រាជក្រម ប្រកាស ឲ្យ ប្រើ ប្រាស់ ជា ផ្លូវ ការ នូវ រដ្ឋ ធម្មនុញ្ញ ថ្មី នៃ ព្រះ រាជ ណា ចក្រ កម្ពុជា ដែល សភា ធម្មនុញ្ញ កម្ពុជា បាន អនុម័ត។

នៅ ថ្ងៃ ទី ២៤ ខែ កញ្ញា ឆ្នាំ ១៩៩៣ មហា មិទិ្ទញ មហា ជន មួយ ក៏ ត្រូវ បាន រៀបចំ ទ្បើង ដោយ មាន មហាជន យ៉ាង ច្រើន កុះករ ចូល រួម ដើម្បី សម្ដែង មនោ សញ្ចេតនា អបអរ សាទរ គាំទ្រ សា្វគមន៍ ចំពោះ រដ្ឋ ធម្មនុញ្ញ ថ្មី និង ព្រះ អង្គជា “ព្រះ មហា ក្សត្រ នៃ ព្រះ រាជា ណាចក្រ កម្ពុជា”។

ព្រះករុណា ព្រះ បាទ សម្ដេច ព្រះ នរោត្ដម សីហនុ ព្រះ អង្គ បាន បំពេញ ព្រះ រាជ កិច្ច ដ៏ ឧត្ដម ជា ទី បំផុត ក្នុង ការ បង្រួប បង្រួម ផ្សះ ផ្សា ជាតិ តាំង ពី ដើម រហូត មក។ ព្រះ អង្គ បាន ធ្វើ ឲ្យ ចេញ ជា រូប រាង រដ្ឋាភិបាល ចម្រុះ ដែល មាន សហ នាយក រដ្ឋមន្ត្រី នៅ ឆ្នាំ ១៩៩៣ ហើយ ជា ពិសេស ព្រះ អង្គបាន បំពេញ ព្រះរាជ កិច្ច ធ្វើ ឲ្យ ថ្នាក់ ដឹក នាំ នៃ គណបក្ស ប្រជន កម្ពុជា និង គណបក្ស ហ៊្វុន ស៊ិន ប៊ិច ចុះ ហត្ថលេខា លើ សេចក្តី ប្រកាស រួម អំពី គោល ការណ៍ ប្រតិបត្តិ ការ ដែល បាន សម្រេច ក្នុង កិច្ច ប្រជុំ កំពូល ក្រោម ព្រះ រាជា ធិបតី ភាព ព្រះ មហាក្សត្រ នៃ ព្រះ រាជាណា ចក្រ កម្ពុជា នៅ មហា ប្រាសាទ ខេមរិន្ទ ព្រះ បរម រាជ វាំង នា ថ្ងៃទី ១២-១៣ ខែ វិច្ឆិកា ឆ្នាំ ១៩៩៨។

ប្រជារាស្ត្រ ទូទាំង ព្រះរាជា ណា ចក្រ កម្ពុជា សូម ថ្វាយ អំណរ គុណ ដ៏ ជ្រាល ជ្រៅ បំផុត ចំពោះ ព្រះ រាជ កិច្ច ព្រះ រាជ តួនាទី ដ៏ ឧត្តុង្គ ឧត្តុម របស់ អង្គ សម្តេច ឪ នៃ យើង។

ព្រះករុណា ព្រះបាទ សម្តេច ព្រះ នរោត្តម សីហនុ ជា ទី សក្ការ ជា ព្រះ មហាវីរ ក្សត្រ មួយ ព្រះ អង្គ ដែល តែង តែ ប្រកាន់ ខ្ជាប់ នូវ ព្រះ រាជ កិច្ច ប្រកប ដោយ ព្រហ្ម វិហារ ធម៌ ដ៏ ឧត្តុង្គ ឧត្តម ចំពោះ ប្រជានុរាស្ត្រ ជា កូន ចៅ ចៅទួត របស់ ព្រះ អង្គ នៅ ទូទាំង ព្រះ រាជា ណា ចក្រ កម្ពុជា។ តាំង ពី ដើម រៀង រហូត ដល់ បច្ទុប្បន្ន ព្រះ អង្គ តែង តែ បំពេញ ព្រះ រាជ សកម្មភាព សង្គម កិច្ច ដូច ជា កសាង ព្រះ វិហារ កុដិ សាលា បុណ្យ សាលា រៀន មន្ទីរ ពេទ្យ ផ្ទះ សម្បែង ផ្លូវ ថ្នល់ ទំនប់ ប្រឡាយ អណ្តូង ទឹក ស្រះ ទឹក សម្រាប់ ប្រគេន ព្រះ សង្ឃ និង ជូន ប្រជា នុរាស្ត្រ។ ព្រះ អង្គ បាន ប្រោស ព្រះរាជ ទាន និង បន្ត នូវ ព្រះ រាជ សកម្មភាព ទាំង នេះ (រៀងរាល់ សប្តាហ៍) ដោយ ព្រះ ប្រទាន នូវ អំណោយ ដល់ ប្រជានុរាស្ត្រ ទីទ័ល ក្រ និង ជីវភាព ខ្វះ ខាត ខ្លាំង។

ព្រះរាជសកម្មភាព ដ៏ ថ្លៃថ្លា ខាង លើ នេះ បាន បង្ហាញ ឲ្យ ឃើញ នូវ សច្ចធម៌ នៃ ទសពិធ រាជ ធម៌ របស់ ព្រះ ករុណា ជា អម្ចាស់ ជីវិត តម្កល់ លើ ត្បូង ជា ទី សក្ការ ដែល ព្រះ អង្គ បាន និង កំពុង ប្រោស ប្រទាន ព្រះ រាជ ទ្រព្យ ដល់ ប្រជារាស្ត្រ ដោយ មិន ប្រកាន់ ជាតិ កំណើត ជំនឿ សាសនា ពណ៌ សម្បុរ ឡើយ។ ដោយ សារ សច្ចភាព នេះ ហើយ ទើប ប្រជារាស្ត្រ កម្ពុជា ទូ ទាំង ប្រទេស បាន គាំទ្រ ដោយ ឥត សំចៃ ថ្វាយ ព្រះអង្គ ចំពោះ ការ យាង គ្រង រាជ្យ សម្បត្តិ សាជា ថ្មី នៅ ឆ្នាំ ១៩៩៣ ហើយ ដែល ការ វិល មក គ្រង រាជ្យ ជាថ្មី ដូច ព្រះ អង្គ បែប នេះ គឺ ពុំ ធ្លាប់ មាន ទេ នៅ ក្នុង ប្រវត្តិ សាស្ត្រ ពិភព លោក នា ពេល កន្លង មក នេះ។

១១ឆ្នាំ ក្រោយ ការ ឡើង គ្រង រាជ្យ លើក ទី២ សម្ដេច ព្រះ នរោត្តម សីហនុ ក៏ បាន ប្រកាស ដាក់ រាជ្យ នៅ ថ្ងៃ ទី៦ ខែ តុលា ឆ្នាំ ២០០៤ ហើយ ចាប់ ពី ពេល នោះ មក ព្រះ អង្គ បាន ចំណាយ ពេល ភាគ ច្រើន គង់ នៅ ទី ក្រុង ប៉េកាំង ប្រទេស ចិន ដើម្បី ព្យាបាល ព្រះ រាជ សុខភាព ដែល ជា ហេតុ ធ្វើ ឲ្យ ព្រះ អង្គ បាត់ ព្រះភក្ត្រ ឃ្លាត ព្រះ កាយ ពី កូន ចៅ ចៅទួត របស់ ព្រះ អង្គ។ ក៏ ប៉ុន្ដែ បើ ទោះ បី ជា យ៉ាង នេះ ក្ដី សម្រាប់ ប្រជារាស្ដ្រ ខ្មែរ ទាំង អស់ គ្រប់ គណបក្ស និង និន្នាការ នយោបាយ តែង តែ ចាត់ ទុក ព្រះ អង្គ នៅ តែ ជា និមិត្តរូប នៃ ការ បង្រួប បង្រួម ជាតិ ផ្សះផ្សា ជាតិ និង ជា ព្រះ បិតា ឯករាជ្យ ជាតិ ខ្មែរ ជាប់ ជានិច្ច។

ជាអកុសល ព្រះ អង្គ បាន យាង ចូល ទិវង្គត នៅ ថ្ងៃ ចន្ទ ទី១៥ ខែតុលា ឆ្នាំ ២០១២ ត្រូវ នឹង ថ្ងៃ ១៥ កើត ខែ ភទ្របទ ឆ្នាំ រោង ចត្វាស័ក វេលាម៉ោង ១ និង ២០ នាទី យប់ (ម៉ោង នៅ កម្ពុជា) នៅ ទីក្រុង ប៉េកាំង ប្រទេស ចិន ក្នុង ព្រះ ជន្ម ៩០ ព្រះ វស្សា៕

(ដក ស្រង ចេញ ពី សៀវភៅ ស បោះពុម្ព ដោយ ព្រះ បរម រាជ វាំង)