សេចក្ដីរាយការណ៍បឋម ! មានរថយន្តតូរីសបុកជាមួយរថយន្តក្រុងដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស្ស បណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់ នៅខេត្តកំពង់ធំ..
ខេត្តកំពង់ធំ ៖ តាមសេចក្ដីរាយការណ៍បឋមបានអោយដឹងថា មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងរវាងរថយន្តតូរីស១២កៅអី បុកជាមួយរថយន្តក្រុង ដឹកអ្នកដំណើរ របស់ក្រុមហ៊ុន មេគង្គអ៊ិចប្រេស្ស បណ្ដាលឲ្យមានមនុស្សរងរបួសជាច្រើននាក់ នៅខេត្តកំពង់ធំ ។
ហេតុការណ៍នេះបានកេីតឡេីង នៅវេលាម៉ោង៨:០០នាទីយប់ ថ្ងៃអាទិត្យ ទី១៤ ខែតុលា ឆ្នាំ២០១៨នេះ ស្ថិតនៅចំណុចផ្លូវបំបែកក្នុងខេត្តកំពង់ធំ ខណៈនេះមានរថយន្តសង្គ្រោះបន្ទាន់និងសមត្ថកិច្ចកំពុងចេញអន្តរាគមន៍ជួយសង្គ្រោះហើយ សូមរងចាំព័ត៌មានបន្ថែម។



ព្រភព:ព័ត៍មានបន្ទាន់ៗក្នុងសង្គម
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។