រថយន្ដម៉ាកHiGHLANDER បត់មិនប្រយ័ត្នក៏ត្រូវរថយន្ដសុិនទ្រីដឹកសម្រាមបុកបណ្ដាឲ្យរងការខូចខាត
ណារ៉ា
-

ភ្នំពេញ៖ រថយន្ដម៉ាកHiGHLANDER បត់មិនប្រយ័ត្នក៏ត្រូវរថយន្ដម៉ាកសុិនទ្រីបុកពីចំហៀងបណ្ដាលឲ្យរងការខូចខាតផ្នែកពីចំហៀនយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៩ និង ២០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវ២១៧ សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅនិងកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដម៉ាកសុិនទ្រីពណ៌លឿងបានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងពេលដល់ចំណុចកើតហេតុក៏បានចុះមកទិញទឹកផឹក

ខណៈនោះក៏មានរថយន្ដទំនើងម៉ាកHiGHLANDER ពណ៌ត្រីឆ្លូញពាក់ស្លាកលេខភ្នំពេញ 2AA-9309បានធ្វើដំណើរពីទិសដៅពីត្បូរទៅជើងស្របទិសគ្នាពេលដល់ផ្លូវចំណុចកើតហេតុក៏បត់មិនប្រយ័ត្ខខណះនោះចំពេលរថយន្ដម៉ាកសុិនទ្រីបើកទៅមុខក៏បានបុកចំពីចំហៀនបណ្ដាលឲ្យរថយន្ដម៉ាកHiGHLANDERរងការខូចខាតផ្នែកខាងស្ដាំនៃទ្វារកព្ចាក់យ៉ាងដំណំ ចំណែកឯភាគីទាំងពីរគ្មានរងរបួសទេ។

ក្រោយពេលកើតហេតុសមត្ថដកិច្ចមូលដ្ឋានបានចុះមកដល់និងកន្លែងកើតហេតុបានសម្រួលភាគីទាំងពីរត្រូវគ្នា ខាងរថយន្ដម៉ាកសុិនទ្រីបានសងសំណកទៅរថយន្ដម៉ាកHiGHLANDER ចំនួន150$ ដើម្បីបព្ចាប់រឿង៕