រថយន្តតាកូម៉ាបុកជាមួយរថយន្តកូរេដឹកកម្មករ បណ្ដាលឲ្យរបួសធ្ងន់ ស្រាលជាច្រើននាក់
ណារ៉ា
-


ភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ស្ថិតក្នងសង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ បង្កឡើងដោយរថយន្តតាកូម៉ាបើកបុករថយន្តកូរេដឹកកម្មការនីររោងចក្រ នាវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ បណ្ដាលឲ្យរបួសធ្ងន់៤នាក់ និងស្រាលជាច្រើននាក់ ។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តបង្កម៉ាក តាកូម៉ា ពណ៌ស ពាក់ស្លាកលេខ រដ្ឋ 36 . 2-0323 ដែលបើកបរដោយបុរសម្នាក់បានរងរបួសធ្ងន់ ។ ចំណែករថយន្តរងគ្រោះម៉ាក កូរេមួយតោនកន្លះ ពណ៌ខៀវ ពាក់ស្លាកលេខ កំពង់ស្ពឺ 2A-6043 បើកបរដោយបុរសម្នាក់ រួមដំណើរជាមួយនារីកម្មការនីដែលរបួសធ្ងន់៣នាក់ ស្រាល៤នាក់ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ក្នុងករណីខាងលើនេះគឺបង្កឡើងដោយរថយន្តតាកូម៉ា បានបើកបរមកពីខេត្តឡើងមកភ្នំពេញ ចូលទៅចំនីផ្លូវខាងរថយន្តរងគ្រោះម៉ាក កូរេមួយតោនកន្លះ ដែលបើកបរពីចោមចៅចេញទៅខេត្ត ហើយក៏បុកគ្នាយ៉ាងពេញទំហឹង បណ្ដាលឲ្យមនុស្សស្រី៣នាក់គាប់ជើងជាមួយរថយន្ត រងរបួសធ្ងន់ និង៤នាក់ទៀតរងរបួសស្រាល ។

ក្រោយកើតហេតុ គេឃើញភ្ងាក់ងារក្រុមសង្គ្រោះបន្ទាន់របស់អង្គភាព711 និង ង70 បានចុះមកដល់កន្លែងកើតឡើតហេតុដើម្បីជួយសង្គ្រោះ ។ បន្ទាប់មក សមត្ថកិច្ចមូលដ្ឋានខណ្ឌពោធិ៍សែនជ័យបានទាក់ទងទៅជំនាញចរាចរណ៍ឲ្យចុះមកធ្វើការវាស់វែង យករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕