មានរឿងភ្ញាក់ផ្អើលខ្លាំងមែនទែនក្នុងបណ្ដាញសង្គមរហូតមានការស៊ែរចែករំលែកគ្នាពីមួយទៅមួយនូវរូបភាពស្កូបព្រះបរមរតនៈកោដ្ឋដែលមានទីតាំងនៅបុរីអូរស្វាយ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ។

រូបស្ដូបនេះមានកម្ពស់ប្រមាណ ៤ម៉ែត្រ កសាងកសាងនៅឆ្នាំ១៩៦៤មានចម្ងាយប្រមាណ៦គីឡូម៉ែត្រ ពីព្រំប្រទល់រវាងប្រទេសកម្ពុជា និងឡាវ។ អ្វីដែលគួរអោយភ្ញាក់ផ្អើលនោះគេសង្កេតឃើញមានឆ្លាក់ព្រះឆាយាល័ក្ខណ៍សម្ដេចព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ កាលពីពេលដែលព្រះអង្គឡើងសោយរាជ្យជាលើកដំបូងនៅឆ្នាំ១៩៤១ ព្រមទាំងបែរទៅទិសទាំង ៤ ផងដែរ។

បើយោងតាមការលើកឡើងរបស់ហ្វេសប៊ុកផេក ក្រុមព្រះសូរិយា បានអោយដឹងថា៖ «ស្នាមប្រវត្តិសាស្រ្តកម្រមានណាស់ ហើយទីនេះគួរតែជាទីកន្លែងប្រវត្តិសាស្រ្តដ៏សំខាន់ដែលគួរតែរក្សានិងរៀបចំអោយបានល្អសមរម្យ សម្រាប់មរតកបេតិកភណ្ឌ ទេសចរណ៍ និង ការគោរព។ សូមអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមេត្តាជួយការពារ ជួសជុលរក្សានិងផ្សព្វផ្សាយផង ដោយក្តីគោរពពី ក្រុមព្រះសុរិយា»៕


ប្រភព៖ ក្រុមព្រះសុរិយា