សូមបងប្អូនជួយស៊ែរបន្តផង...នារីស្រស់ស្អាតម្នាក់ ប្រហែលជាត្រូវថ្នាំគេ ទើបមកដេកនៅខាងមុខផ្ទះគេ ពេលភ្ញាក់ឡើង ស្ថិននៅក្នុងសភាពមិនដឹងអី....
-

នារីដ៏ស្រស់ស្អាតម្នាក់ ត្រូវបានគេប្រទះឃើញ នៅដេកចិញ្ចើមផ្លូវ ដែលស្ថិតនៅខាងអ្នកលឿងត្រេីយខាងលិច អាយុប្រហែល២៧ សម្បុរសរ ពាក់សំលៀកបំពាក់ អាវការ៉ូ និងស្លៀកខោប៉ារ៉ា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ ពេលដែលនាងភ្ញាក់ឡើង ស្ថិតនៅក្នុងស្ថានភាពលីឡឺមិនដឹងអីសោះ។


ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា​ Safina Nano បានរៀបរាប់ទាំងក្តីអាណិត ព្រោះមិនដឹងថានាងមិនពីណា ហើយជាកូនរបស់អ្នកណា ដែលមកសម្រាកក្នុងសភាពបែបនេះ។ ម្ចាស់គណនីបានរៀបរាប់ថា "មានបងប្អូនណាបាត់សាច់ញាត់អាចមករកបាននៅខាងអ្នកលឿងត្រេីយខាងលិចមានអាយុប្រហែល27សំបុលសរពាក់អាវការ៉ូស្លៀកខោបារ៉ាបងអូនណាស្កាល់ភឺនភាគខាងលេីជួយស៊រតៗគ្នាផងសូមអគុណ"។


ប្រភព៖ Safina Nano