បើមិនជឿកុំប្រមាថ! ស្ដែងៗព្រលឹងដូនតាខ្មែរលើយំសោកស្ដាយស្រណោះ ព្រោះតែ...(មានវីដេអូ)
-

ព្រឺរោមណាស់ពេលបានមើលវីដេអូនេះម្ដងៗ ចំពោះខ្ញុំជាក់ស្ដែងគឺជឿលើវត្ថុស័ក្កសិទ្ធដែលនៅតាមថែរក្សាសម្បត្តិមរតកដូនតាខ្មែរយើង។

ថ្ងៃនេះយើងនឹងដកស្រង់យកវីដេអូមួយដែលបានបង្ហាញពីការបួងសួងតាមបែបប្រពៃណីដូនតាខែ្មរលើ (ខ្មែរសូរិន) ពិតជារញ្ជួយចិត្តខ្លាំងណាស់ ព្រោះអ្នកស្នងរូបបានទួញយំសោកនឹកស្រណោះស្ដាយនូវស្នាដៃរបស់បុព្វបុរសខ្មែរបានខិតខំកសាង និងបានបន្សល់សម្រាប់កូនចៅខ្មែរជំនាន់ក្រោយដើម្បីថែរក្សា ប៉ុន្តែបែជាខុសនូវបំណងរបស់លោក។

តាមប្រភពវីដេអូ ពិធីនេះបានប្រារព្វធ្វើឡើងនៅថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០១៦ ដែលស្ថិតនៅកម្ពុជាលើ (ខ្មែរសូរិន) នៅនឹងប្រាសាទបុរាណតែម្ដង។ មិនត្រឹមតែប៉ុណ្នោះ ព្រះម៉ែដែលបានចូលសន្ធិតក្នុងខ្លួនអ្នកស្នងរូបបានផ្ដែផ្ដាំកូនចៅខ្មែរគ្រប់រូបអោយខិតខំរក្សាសីលទាន ព្រោះពីពេលនេះទៅមុខទៀតរយៈពេលវែងឆ្ងាយណាស់ និងខិតខំសន្សំផលបុណ្យដើម្បីបានជួបនឹងព្រះសិអាមេត្រី។

សូមវត្ថុស័ក្កសិទ្ធដែលស្ថិតនៅក្នុងលោកទាំងបី សូមជួយថែរក្សាសម្បតិ្តវប្បធម៌របស់ខ្មែរអោយស្ថិតនៅគង់វង្សគ្មានសត្រូវណាអាចមកឈ្លានពានបាន និងសូមជួយការពារប្រជាជនខ្មែរគ្រប់រូបអោយទទួលបានលាភជ័យគ្រប់ៗគ្នា...៕

សូមទស្សនាវីដេអូខាងក្រោម៖