សម្តេចតា ឋិតនៅក្នុងបេះដូងតកូនខ្មែរគ្រប់រូប!...កូនខ្មែរ និងតារាខ្មែរល្បីៗ នាំគ្នាបង្ហោះរូបភាព រំលឹកខួប៦ឆ្នាំ នៃការសោយទិវង្គតរបស់ព្រះវររាជបិតាជាតិខ្មែរ ​សម្តេចព្រះនរោត្តម សីហនុ ...
-

ភ្នំពេញ៖ នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ នេះ គឺជាថ្ងៃដែលកូនខ្មែរគ្រប់រូបចងចាំមិនអាចបំភ្លេចបាន​ បន្ទាប់ពីព្រះវររាជបិតាឯករាជ្យជាតិខ្មែរ សម្តេចព្រះនរោត្តម សីហនុ បានយាងសោយទិវង្គតចាកឆ្ងាយ ពីកូនខ្មែរគ្រប់រូប ដោយគ្មានថ្ងៃត្រលប់មកវិញជារៀងរហូត ដែលខណៈពេលនេះ គឺរយៈពេល៦ឆ្នាំហើយ។ 


ក្នុងថ្ងៃរំលឹកទុក្ខសោក ក៏ក្រៀមក្រំមួយនេះ កូនខ្មែរ ក៏ដូចជាសិល្បៈករ សិល្បៈការិនីគ្រប់រូប នៅតែចង់ចាំវត្តមានដ៏ខ្ពង់ខ្ពស់ របស់ព្រះវររាជបិតា ស្នាមញញឹម របស់លោកជាប់នៅក្នុងចិត្តកូនចៅ គ្រប់ៗគ្នា។


បើងាកមកអ្នកសិល្បៈជាច្រើន ក៏បានបង្ហាញពីអារម្មណ៍សោកសៅ តាមរយៈការបង្ហោះសារ និងរូបភាពនៅក្នុងបណ្តាញសង្គម របស់ខ្លួនផងដែរ។


កូនខ្មែរទាំងអស់ ក៏សូម​ថ្វាយ​ព្រះ​រាជ​មហា​កុសល​ ព្រះ​វិញ្ញាណក្ខន្ធ​ ព្រះ​ករុណា​ ព្រះ​បាទ​ សម្ដេច​ព្រះ​ នរោត្តម​ សីហនុ​ ព្រះ​មហា​វីរក្សត្រ​ ព្រះ​វររាជ​បិតា​ឯករាជ្យ​ បូរណភាពទឹកដី​ ឯកភាព​ជាតិ​ខ្មែរ​ ព្រះ​បរម​រតន​កោដ្ឋ​ ជា​ទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុតផងដែរ៕