ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ តារាកំប្លែងវ័យក្មេងដ៏មានប្រជាប្រិយភាពខ្លាំង នីឡា ជាតារាមួយរូបដែលតែងតែប្រើប្រាស់ជីវិតបែបសាមញ្ញ ខុសពីតារាដទៃ រាល់ពេលទៅណាម្តងៗ នាងតែងតែជ្រើសយកកង់បីឥណ្ឌា ដើម្បីជាមធ្យោយបាយធ្វើដំណើរជានិច្ច ខណៈពេលតារាកំប្លែងវ័យក្មេងរូបនេះ បានភ្លេចទូរស័ព្ទស៊េរីទំនើបរបស់ខ្លួននៅលើកង់បី ថែមទាំងយកប្រគល់ឲ្យនាងវិញដល់ផ្ទះតែម្តង។

លើសពីនេះ ឪពុករបស់នាងក៏បានបង្ហាញអារម្មណ៍រំភើប ពេលបានឃើញទង្វើដ៏ល្អមួយនេះយ៉ាងដូច្នោះថា៖
«នីឡា ភ្លេចទូរស័ព្ទពេលជិះPassAppទៅធ្វើការ ក្មួយប្រុសអ្នករត់តាក់ស៊ីPass App បានយកទូរស័ព្ទដែលនាងភ្លេច មកប្រគល់ឲ្យខ្ញុំដល់ផ្ទះ។ក្នុងនាមជាឪពុក ពូសូមថ្លែង អំណរគុណដល់ក្មួយប្រុសជាពន់ពេក ដែលក្មួយមានសណ្តានចិត្តដ៏ល្អកម្ររកបាននេះ។ ពូសូមជូនពរក្មួយប្រុសមានសុខភាពល្អប្រកបការងារកាន់តែរីកចម្រើន(ខ្ញុំបានសួរថាក្មួយឈ្មោះអី? បាទខ្ញុំឈ្មោះលឿង សេងលី!) សូមសុខសប្បាយណាក្មួយប្រុសលឿង សេងលី»។

ជាពិសេសទង្វើរបស់អ្នករត់កង់បីនេះ អ្នកលេងបណ្តាញសង្គមជាច្រើន ពិតជាមានចិត្តរំភើប និងកោតសរសើរយ៉ាងខ្លាំង សង្ឃឹមថាគ្រប់ៗគ្នាសុទ្ធតែអាចមានទង្វើល្អដូចគាត់៕






















ប្រភព៖ រូប នីឡា