ជួយបំពេញក្តីសុបិន្តលោកពូផង... លោកពូពិការម្នាក់ ប្រាថ្នាចង់បានរទេះរុញមួយ ទុកសម្រាប់ធ្វើដំណើរ និង...(មានវីដេអូ)
បើយោងតាមគណនីហ្វេសប៊ុករបស់ប្អូនប្រុស ធន ម៉េងហ៊ាង ដែលពុកម៉ែ បងប្អូន ជាច្រើនបានស្គាល់តាមរយៈ សកម្មភាពមនុស្សធម៏ មិនថាទីណា កន្លែងណា ប្អូនប្រុសតែងតែយកចិត្តទុក្ខដាក់ក្នុងការជួយដល់ពួកគាត់ ដែលកំពុងតែមានការលំបាក វេទនា។
ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់ប្អូនប្រុសបានរៀបរាប់ថា "អាណិតលោកពូណាស់ ពិការខ្វិនជើង តាំងពីកំណើត ?ក្តីសុបិន្តលោកពូ ចង់បាន រទេះ រុញមួយ ទុកប្រើប្រាស់សម្រាប់ធ្វើដំណើរ ស្រុកកំណើត លោកពូ ស្ថិតនៅក្នុង ភូមិ កំព្រៅ ឃុំ ភ្នៅទី ១ ស្រុក សីធរកណ្តាល ខេត្ត ព្រៃវែង ព័ត៍មានលម្អិត☎️ 098 993 969 ប្រភពព័ត៍មាន : គន់ រៀម រតនៈ"។
មានវិដេអូ ៖
ប្រភព៖ ធន ម៉េងហ៊ាង
ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។