ភ្នំពេញ ៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ ជនសង្ស័យពីរនាក់ ធ្វើសកម្មភាពឆក់ទូរស័ព្ទពីដៃស្ត្រីជនជាតិអាមេរិកម្នាក់ បានសម្រេច ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោ ភ្លាមនោះកំលាំងល្បាតរបស់ខណ្ឌ និងកម្លាំងឈរគោលដៅរបស់ប៉ុស្តិ៍ ដែលនៅក្បែរនោះក៏ចុះអន្តរាគន៍ភ្លាមៗផងដែរ។ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុច ស្ថិតនៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែង១៨៤ ភូមិ០១ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនសង្ស័យទាំង ២នាក់នេះមាន ទី១-ឈ្មោះ សុខ ចាន់ថា ហៅថា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខអា១៦ ផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់ឬស្សីកែវ និងទី២-ឈ្មោះ ចាន់ ដាវីត ហៅអាវី ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ ជនសង្ស័យទាំង ២នាក់ខាងលើ បានជិះម៉ូតូ មួយគ្រឿង ម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HF-2735 បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីស្ត្រី ជនជាតិអាមេរិកម្នាក់ អាយុ ២៤ឆ្នាំបានសម្រេច ខណៈនោះ ជនរងគ្រោះបានស្រែកឆោឡោ ហើយត្រូវបាន កំលាំងល្បាតរបស់ខណ្ឌ នឹង កម្លាំងឈរគោលដៅរបស់ប៉ុស្តិ៍ ដែលនៅក្បែរនោះ ឃើញហេតុការណ៍ ក៏បានដេញ ប្រផាប់ ចាប់ប្រផីង បណ្តាលឲ្យជនសង្ស័យទាំង ២នាក់ភ័យញ័ររ៉េចង្កូតដួលម៉ូតូ ភ្លាមៗនោះ ក៏ត្រូវបាន កម្លាំងនគរបាលឃាត់ខ្លួនបានតែម្តង ៕

ដោយ៖ ភត្រ្តា