កំពង់ឆ្នាំងៈ កាលពីវេលាម៉ោង៥ល្ងាច ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ នៅវត្តក្រោលជី ស្ថិតក្នុងឃុំពពេល ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។ ព្រះសង្ឃមួយអង្គ ត្រូវបានព្រះចៅអធិការវត្ត និង ការិយាល័យធម្មការ និងសាសនាស្រុក ចាប់ផ្សឹកប្រគល់ឲ្យសមត្ថកិច្ច ក្រោយព្រះសង្ឃមួយអង្គនេះ បានប្រព្រឹត្តខុសវិន័យសង្ឃ និងប្រព្រឹត្តខុសច្បាប់រដ្ឋ។ អន្ទិតដែលផ្សឹក មានឈ្មោះ ង៉ែត ង៉ាន់ អាយុ៧០ឆ្នាំ រស់នៅឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មកគង់នៅវត្តក្រោលជី ។

សមត្ថកិច្ចបានបន្តទៀតថាកាលពីរសៀលថ្ងៃទី១៤ ខែតុលា អន្ទិតរូបនេះ មានសភាពស្រវឹងស្រាហើយបានវាយលោកនេនមួយអង្គ នៅក្នុងវត្តជាមួយគ្នា ហើយក្រៅពីនោះបាន ដេញកាប់ប្រជាពលរដ្ឋ ដែលនៅក្បែរវត្តនេះផងដែរ ដោយសារស្ថានភាពបែបនេះ ប្រជាពលរដ្ឋបានប្តឹងទៅសមត្ថកិច្ច ឲ្យជួយអន្តរាគមន៍ចាប់ខ្លួន ពេលនោះ សមត្ថកិច្ចបានទៅដល់ បានស្នើសុំទៅការិយាល័យធម្មការស្រុកបរិបូរណ៍ដើម្បីផ្សឹកអន្ទិតរូបនេះ សម្រាប់ចាត់ការតាមនីតិវិធី ៕