អ៊ឹម ជីវ៉ា ព្រលះអ្នកសិល្បៈ និងអ្នកដឹកនាំកម្មវិធីមួយចំនួនក្នុងស្រុកខ្មែរ
ណារ៉ា
-

កាលពីថ្ងៃទី១៣ តុលា កន្លងទៅថ្មីៗនេះតារាសម្តែងលោក អ៊ឹម ជីវ៉ា បង្ហោះសារព្រលះអ្នកសិល្បៈ និងអ្នកដឹកនាំកម្មវិធីមួយចំនួនក្នុងស្រុកខ្មែរ។

លោករៀបរាប់ថា៖ «ស្រុកខ្មែរអាណាម៉េចក៏ជាតារាដែរ  តារាដែលមានសមត្ថភាពពិតប្រាកដ ត្រូវបានគេមើលរំលង ឯតារាសម្តែងតារាចំរៀងជើងចាស់មួយចំនួនត្រូវបានបាត់ខ្លួនដោយសារគេមិនហៅថតមិនហៅច្រៀង ដល់ពេលសួអ្នកដឹកនាំនិងអ្នកផលិតទាំងនោះបែជានិយាយយកលេសថាខលមិនចូល ហើយកម្មវិធីគេមិនតម្រូវ កម្មវិធីគេមិនត្រូវការ លឺហើយលួចសើចក្នុងចិត្តថា កោតតែអគ្គនាយកទូរទស្សន៍ ថៅកែផលិតកម្មហៅទៅធ្វើអ្នកផលិតទៅកើតន៎ ..!

បើអ្នកផលិតកម្មវិធីដែលគេចេះដឹងពិតប្រាកដគេអាចយកតួមួយចំនួនមិនថាស្អាតឬ តួមុខអាក្រក់ឡើយគេអាចកែកុនធ្វើជាតួបែបនេះបែបនោះ គឺគេអាចឆ្នៃបាន ហើយតារាទាំងនោះក៏គ្នាបានការងារធ្វើនិងមានឱកាសបង្ហាញខ្លួនដែរ ..!! ពេលចេញថតម្តងៗអ្នកដឹកនាំទាំងនោះនិយាយាថា ជួយៗផង កុំយកច្រើនពេក ឯតម្លៃមិនសមសមត្ថភាពសោះ ជួនកាលអោយគ្នាថតFree free មួយជីវិតសិល្បៈគឺជួយថៅកែផលិតកម្មរហូត ជួយរហូតដល់ថៅកែផលិតកម្មខ្លះក្លាយជាអ្នកមាន ឯតួវិញនៅក្រដដែល !!។

តួខ្លះគាត់មានជីវភាពធូធាស្រាប់ ក្នុងចំនោមតារា១០នាក់ តារាតែ ២នាក់ទេដែលមុនចូលសិល្បៈមានជីវភាពធូធារស្រាប់ ក្រោយចូលសិល្បៈតារាខ្លះក៏មានផ្ទះ លុយឡាន ចាយយ៉ាងសប្បាយ ឯតារាខ្លះរកតែលុយទិញថ្នាំពេទ្យលេបមិនបានផង ។

ទស្សនិកជនឆ្ងល់ណាស់ថាហេតុអីសិល្បៈខ្មែរបើល្បីមានលុយចាំបាច់អួត ?? ហើយសិល្បៈភាគច្រើនហេតុអីក៏ក្រម្លេះ ?? បើនិយាយពីភាពក្រគឺសិល្បករមួយចំនួនគឺគាត់ក្រតាំងពីមុនចូលសិល្បៈម្លេះ ហើយពេលទៅថតមួយថ្ងៃបាន ៣០$ ៥០$ មានអីសល់មិនគ្រប់ទាំងថ្លៃខោអាវផងនិង

បើផលិតកម្មខ្លះធ្វើបាបគ្នាថតមិនអោយលុយផង ហើយជំពាក់ទៀត , ឯផលិតកម្មខ្លះធ្វើនំអត់ម្សៅផងនិង បើនិយាយពីបក្សពួកវិញគ្រាន់តែស្តាប់ក៏ឈឺក្បាលដែរ ,,!! តារាល្បីខ្លះគេរាប់អានតែគ្នាគេល្បីៗទេ ឯតារាខ្លះទៀតទាល់តែឃើញនណាមានជីវភាពធូធា បានដើរជាមួយ .ល. ពេលមានបុណ្យសព តារាស្លាប់ បាត់មុខអស់ ( អ្នកឆុងឆ្នាំ ,មានជំងឺ រវល់ការងារមិនរាប់បញចូល) ។

សិល្បៈមិនទទួលបានការគាំទ្រដូចប្រទេសគេដោយសារអី ដោយសារបុគ្គលសិល្បៈខ្លួនឯង រួមផ្សំពីការធ្លាក់ចុះការផលិតមិនតាមត្រូវតាមស្តង់ដារភាពយន្តកុនផង និងដោយសារ ខ្មែរយើងគាត់មានចំនូលចិត្តភាពយន្តបរទេសច្រើនពេកពិសេសប្រទេសជិតខាង ។

ហើយបើនិយាយពីកម្មវិធីទូរទស្សន៍មួយចំនួនចូលចិត្តយកតារាមកច្រៀង ដដែលៗ ខ្លះទៀតច្រៀងដួចទាអួលអាចន៍ ឯតារា គ្នាមានសមត្ថភាពសុំឡើងច្រៀងគឺមិនត្រូវបានទទួលស្វាគមន៍ពីអ្នកផលិតកម្មវិធីទាំងនោះឡើយដោយយកលេសថាគេរៀបចំទុកមុនអស់ហើយតែធាតុពិតគេមិនចង់អោយឡើងកម្មវិធីគេ ទូរទស្សន៍ខ្លះផលិតកម្មវិធីប្រលងយុវ័យស្អាត សង្ហា និងប្រលងចំរៀង គឺមិនបានរៀបចំអោយត្រឹមត្រូវដើម្បីនៅពេលអ្នកណាជាប់ក្លាយជាតារាឡើយ គឺរៀបចំដើម្បីីចង់បានស្ព័នស័យកលុយប៉ុណ្ណោះ នៅពេលជាប់ចង់អ្នកអាមេចៗជារឿងរបស់អ្នកនោះ ។

ទាំងនេះគឺជារឿងពិតក្នុងសង្គមសិល្បៈខ្មែរ ។ដោយក្តីគោររព អុឹមជីវ៉ានៅមានភាគបន្តទៀត..!!!»៕