ប្រហែលជាចង់ដឹងខ្លាំងហើយ បងប្អូន!!! ក្រោយពីមានការស៊ែរតៗគ្នា ភ្លុកទឹកភ្លុកដីមក ពេលនេះលទ្ធផលដែលទទួលបាន គឺថា បរវកញ្ញាកម្ពុជា..….
-

កញ្ញា ឌី លីកា បានក្លាយជាតំណាងបរវកញ្ញាកម្ពុជា ដើម្បីធ្វើការប្រកួត Miss Grand International នៅលើទឹកដីប្រទេសមីយ៉ាម៉ា នៅក្នុងនោះដែរ មានបងប្អូនខ្មែរយើងជាច្រើន កំពុងតែចូលរួមបោះឆ្នោត ឲ្យបវរកញ្ញាដែលជាតំណាងប្រទេសរបស់ខ្លួនយើងភ្លុកទឹកភ្លុកដី។ ជាពិសសឈុតប្រពៃណី កាន់តែស្រស់ស្អាត ធ្វើឲ្យអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក មានការសរសើរមិនដាច់ពីមាត់ ពីសម្រស់របស់កញ្ញា។

ដោយឡែកលទ្ធផលជាបណ្តោះអាសន្ន​គិតត្រឹមម៉ោង​​៥ៈ១០នាទី​ ថ្ងៃទី១៥​ ខែតុលា​ ឆ្នាំ២០១៨ ជាលទ្ធផលនៅខាងប៉ែកអាសុី​ ឈុត​របស់កម្ពុជា បាននាំមុខវៀតណាម ដោយទទួលបានពិន្ទុគាំទ្រ 21.500.350 ពិន្ទុ​ និងវៀតណាមទទួលបាន 20.600.405 ពិន្ទុ បើគិតត្រឹមម៉ោង៥ៈ១០នាទី​ (ម៉ោងនៅភូមា) ថ្ងៃទី​១៥ ខែតុលា។

គួរបញ្ជាក់ផងដែរថាកម្មវិធីប្រកួតសម្រស់កញ្ញាឯក Miss Grand International 2018 កំពុងតែដំណើរការឡើងនៅប្រទេសមីយ៉ាន់ម៉ា ដោយខណៈនេះ ការប្រកួតប្រជែងជ្រើសរើសយកឈុតតំណាងជាតិចំនួន២០ ដែលស្រស់ស្អាតជាងគេ។ ចំពោះលទ្ធផលផ្លូវការ អាចនឹងចេញនៅពេលឆាប់ៗខាងមុននេះ លើទំព័រ Facebook របស់ Miss Grand International៕