ភ្នំពេញ៖ ចម្រៀងម្ចាស់ពាន The Voice Cambodia រដូវកាលទី២ លោក ថែល ថៃ ធ្វើការវីដេអូ ហួសចិត្តចំពោះជនអនាមិក ដែលយកឈ្មោះលោកទៅប្រកបអាជីវកម្មផ្លូវភេទ លោកក៏បានចោទជាសំនួរថា "សមទេ បងប្អូន?" ។ តារាចម្រៀងរយៈពេលជាង១៥នាទីនេះ អតីតកូនក្រុម ឱក សុគន្ធកញ្ញា គឺលោក ថែល ថៃ ជម្រាបទៅកាន់អ្នកគាំទ្រទាំងអស់ថា "សូមបងប្អូនកុំយល់ច្រលំ ផេកឈ្មោះ Thel Thai HM លក់ផលិតផលផ្លូវភេទ មិនមែនជាផេកខ្ញុំទេ"។

ថៃល ថៃ តារាមិនសូវសកម្មក្នុងបណ្តាញសង្គម បានលើកឡើងថា «ដំបូងឡើយខ្ញុំមិនដឹងថាគេយកឈ្មោះខ្ញុំទៅធ្វើរឿងសង្គមខ្មែរស្អប់ខ្ពើមបែបនេះទេ តែមានបងប្អូនគាត់ឆាតមកខ្ញុំសួរថា ខ្ញុំលក់ផលិតផលជំនួយផ្លូវភេទមែន?»។ ក្រោយពីលឺដំណឹងបែបនេះ លោកហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយលោក៏បានចូលទៅឆែកមើល ក៏ឃើញឈ្មោះលោកពិតមែន។

យ៉ាងណាមិញ ម្ចាស់ពានរូបនេះ ក៏សូមឲ្យម្ចាស់អាជីវកម្ម ឬផេករូបនេះ សូមមេត្តាជួយប្តូរឈ្មោះចេញទៅ។ នៅក្នុងផងដែរ ក៏មានអ្នកគាំទ្រជាច្រើន សង្ឃឹមថាម្ចាស់ផេក នឹងធ្វើការប្អូរឈ្មោះចេញ។
















មានវីដេអូ៖
ប្រភព៖ Tel Thai Oficail