ក្ដៅៗ!!! ហួសចិត្ត ឈុតតំណាងជាតិរបស់ Miss Grand Cambodia ដែលទទួលបានការគាំទ្រជាងគេនោះ ស្រាប់តែមាន page ថៃមួយ មើលងាយថា ឈុតនោះចម្លងពីថៃទៅវិញ
-

បន្ទាប់ពីកម្ពុជា ទទួលបានជ័យលាភីជាប់ជាឈុតតំណាងជាតិស្អាតជាងគេក្នុងកម្មវិធី Miss Grand International 2018 បានធ្វើឲ្យមហាជន ជាពិសេសពលរដ្ឋខ្មែរ បានសម្តែងក្ដីរីករាយ និងរំភើបជាពន់ពេក។ យ៉ាងណាមិញ ស្រាប់តែមានការផ្ទុះសម្លេងប្រតិកម្មជាខ្លាំង ខណៈដែលផេកថៃមួយបានធ្វើការបង្ហោះថា ឈុត ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ ដែលគ្រងដោយ Miss Grand កម្ពុជា កញ្ញា ឌី លីកា ថាជាឈុតដែលលួចយកពីថៃទៅវិញ។

ជាក់ស្ដែង តាមរយៈការបង្ហោះរបស់ផេកថៃមានឈ្មោះថា ASEAN “มอง” ไทย បានចោតកម្ពុជាថា លួចយកឈុត និងគ្រឿងលម្អពីប្រវត្តិសាស្រ្តថៃ ដែលមានអាយុកាលជាង ៥លានឆ្នាំមុន។ បើទោះបីឈុត ទេពីស្រ៊ីសួគ៌បវរឦសានបុរៈ មានការបញ្ជាក់ពីប្រភព និងតឹកតាងត្រឹមត្រូវថា ជារបស់ខ្មែរក៏ដោយ ប៉ុន្តែផេកសៀមមួយនេះ នៅតែខំប្រឹងរករូបភាពចាស់ៗ ជាច្រើនមកអះអាងទៀតផង ដែលទង្វើបែបនេះបានធ្វើឲ្យពលរដ្ឋខ្មែរជាច្រើន បញ្ចេញប្រតិកម្មមិនពេញចិត្ត ខឹងសម្បារជាខ្លាំង។ ជាការពិតណាស់ ឈុត “ទេពីស្រ៊ីុសួគ៌បវរឦសានបុរៈ ¨ បានធ្វើឡើងតាមសម័យចេនឡា ដោយបានបញ្ចូលគ្នានូវទម្រង់នៃទេវធីតា និងទម្រង់នៃការគ្រងភូសាមាលានៃខត្តិយកញ្ញានាសម័យចេនឡា ដោយស្របតាមតឹកតាងដែលបានមកពី រូបចម្លាក់ និងចម្លាក់នៅតាមជញ្ជាំងប្រាសាទ ក៏ដូចតឹកតាងនានាបានមកពីកំណាយ ដែលជាមរតកដ៏មានតម្លៃពុំអាចកាត់ថ្លៃបាន។ ក្នុងដៃនៃ Miss Grand Cambodia 2018 កាន់នូវកង្វេរដំរី បញ្ជាក់ នូវការបន្តវេននៃអាណាចក្រភ្នំ បញ្ជាក់នូវភាពសម្បូណ៌រុងរឿង និងជាអាណាចក្រដែលសម្បូណ៌ដោយដំរី៕ រូបឈុតតំណាងជាតិរបស់ Miss Grand Cambodia ២០១៨

ប្រភពៈ mediakhmer.club