ករណីផ្ទុះកំប៉ុងហ្គាស បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ រួមនឹងម៉ូតូពីរគ្រឿងផងដែរ
-

ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨  មានករណីដ៏រន្ធត់មួយបានកើតឡើង ដោយបុរសម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលមកពី ផ្ទុះកំប៉ុងហ្គាស ហេតុការណ៍នេះបានកើតឡើងនៅតាម​បណ្តោយ​ផ្លូវ​សុធារស់ សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ។


ជនរងគ្រោះមានឈ្មោះថា ធូ ចែម ភេទ​ប្រុស អាយុ២៧ឆ្នាំ។ ចំណែកវត្ថុដែលខូចខាតនោះមាន ម៉ូតូ​ចំនួន២គ្រឿង(ម៉ាក​HONDA C125 ពណ៌​ខ្មៅ ឆ្នាំ២០១៧ , ZUSAKY Smase ខ្មៅ ឆ្នាំ២០១៣)។


ក្រោយកើតហេតុ រថយន្ត​ពន្លត់អគ្គីភ័យស្នងការ​ដ្នា​ន​នគរបាល​រាជធានី​បាន​ចេញអន្តរាគមន៍ បាញ់ពន្លត់ ទាន់ពេលវេលាមិនរាលដាលដល់អ្នជិតខាង ។



ដោយ៖ ភត្រា្ត