ស្លុតចិត្ត!!! នេះជាសារដាស់តឿន របស់បងប្រុស ប៉ូច លីន ផ្ដាំទៅឪពុកម្ដាយគ្រប់រូប គួរប្រុងប្រយ័ត្នចំពោះកូនតូចៗ ប្រយ័ត្នណាកុំឲ្យមានបញ្ហាដូចជាគ្រួសារគាត់....
-

មានហេតុការភ្ញាក់ផ្អើលនិងរន្ធត់ចិត្តជាខ្លាំង ក្រោយពេលមានការចែកចាយតៗគ្នា លើបណ្ដាញហ្វេសប៊ុក ពីករណីមួយដែលឪពុកម្ដាយបណ្ដោយឲ្យកូនលេងរបស់តូចៗ តែបង្កទៅជាគ្រោះថ្នាក់ឆ្លាក់ចូលទៅក្នុងបំពង់ក ស្ទើរតែមិនរួចជីវិត។ ជាក់ស្ដែងគណនីហ្វេសប៊ុកដែលមានឈ្មោះថា ប៉ូច លីន ត្រូវជាអាណាព្យាបាលរបស់ក្មេងផ្ទាល់បានរៀបរាប់ទាំងតក់ស្លុតថា "ត្រឹមតែ1វិនាទីស្ទើបាត់បង់មនុស្សជាទីស្រលាញ់​ កូនមាស​ ម្តាយ​ កូនមាសឪពុក​ ជីវិតកូនថ្លៃ​ ដែលអាចបាននៅមានជីវិតរស់​ សុំកុំធ្វេសប្រហែសអោយសោះ​ ពាក្យថាក្មេងគឺរពិសណាស់​ ប្រាប់វាមិនចេះស្តាប់សំដីយើងទេ​ ទោះធំប៉ុនណាក៏ដោយ​ដូចជាខ្ញុំជាគំរូស្រាប់​ ឃើញកូនលេង​ របស់គ្រោះថ្នាក់ហើយ​ ក៏យកចេញពីវា​ ហើយវាយំខឹងក៏អោយវាលេងទៀត​ តែលទ្ធផលចុងក្រោយ​ កូនក៏ឆ្លាក់​និយាយលែងចេញ​ រត់រកពេទ្យ​ ពេទ្យក៏ដេញអោយទៅពេទ្យធំ​ ជិះតាំងពីស្អាង​ ទៅដល់តាខ្មៅយកចូលពេទ្យទៀត​ ពេទ្យដេញអោយទៅពេទ្យជ័យជំនះ​ ជាបន្ទាន់ព្រោះកូនហូរឈាមតាមច្រមុះហើយ​ ភ័យស្ទើគាំងបេះដូងហើយ​ ពេលទៅដល់ពេទ្យ​ អត់មានអ្នកនៅយាមទេ​ ពេទ្យក៏ដេញអោយទៅ​ ពេទ្យអង្គឌួលទៅ​ ព្រះអើយវាមិនជិតទេ​ ឆ្ងាយណាស់ទំរាំទៅដល់មិនដឹងយូរប៉ុណ្ណា។

ជិះទៅតាមផ្លូវចូលពេទ្យតាខ្មៅផ្សេងទៀត​ គេមើលហើយក៏ដេញអោយទៅពេទ្យអង្គឌួងទៀតទៅអោយលឿនបំផុត​ តាមលទ្ធភាពដែលអាចធ្វើទៅបាន​ជិះទៅបណ្តើរយំបណ្តើរ​ និយាយលួងកូនបណ្តើរ​ កុំអោយកូនយំ​និយាយជាមួយកូនសុខៗកូនប្រាប់ថា ម៉ាក់កូនងងុយគេងណាស់​លឺកូននិយាយចឹងរឹតតែយំប្រឹងលួងកូននិយាយបន្លប់​ កូនកុំអោយកូនដេក​ ជិះយូរទៅឆ្ងាយទៅៗ​ ផ្លូវក៏ស្ទះ​ ទោះមានលុយច្រើនប៉ុណ្ណាក៏ដោយក៏មិនអាច​ អោយគេជៀសផ្លូវយើងដែល​ សុំបើកផ្លូវក៏គ្មាននណាបើកអោយដែល​ជិះផុតមួយដំណាចូលមួយដំណាក់​ ស្ទះក៏ស្ទះ​ បន់អស់​ ជីដូនជីតា​ ជាពិសេសបន់ប៉ាអោយជួយចៅផងកុំអោយមានរឿងអីអោយសោះ ធ្វើដំណើរពីស្អាង​ ទៅភ្នំពេញជាងមួយម៉ោងមិនទាន់ទៅដល់​ តែក្រោយពីបន់ស្រន់ហើយ​ ជាភ័ព្វសំណាង​ មានឡានពេទ្យមក​ ក៏ជិះពីក្រោយឡានពេទ្យ​ រាងលឿន​បានៗទៅដល់ពេទ្យអង្គឌួង​ ពេទ្យជួយសង្គ្រោះទាន់ពេល។​ 

កុំអីមិនបានឃើញមុខកូនទេ​ជីវិតកូនថ្លៃណាស់​ គ្រាន់តែយកចេញមកភ្លាមពេទ្យ​ ស្ងើត​ បង្ឈរភ្នែកដាក់គ្នា​ ហើយនិយាយថា​ កូននេះសំណាងណាស់ដែលអាចរួចជីិវិតបាន​ ពេលវេលាជាង1ម៉ោងហើយ​ មិនមែន1នាទីទេ។សុំផ្តាំឪពុកម្តាយទាំងអស់​ កុំធ្វេសប្រហាស់​ បើស្រលាញ់កូន​ ហើយរឿងមួយវិញទៀតគឺរឿង​ អបិយជំនឿបើអាចយើងជឿខ្លះទៅ​ មុនពេលកើតរឿងនឹងម៉ាក់ខ្ញុំយល់សព្វឃើញកូនខ្ញុំកើតដំបៅសងខាង​ពោះ​ ហើយគាត់យកទៅពេទ្យ​ គាត់អង្វរអោយពេទ្យជួយពេទ្យស្រាប់តែ​ ពេទ្យយកថ្នាំដាក់ហើយក៏មានដង្កូវយ៉ាងច្រើនចេញមក​។​ គាត់មកប្រាប់ខ្ញុំរឿងគាត់យល់សព្វខាងលើតែខ្ញុំស្តាប់ហើយក៏អត់រវល់ដែល​ ព្រោះគិតថាជារឿងយល់សប្តិ ស្អែកឡើងនៅសុខៗស្រាប់តែនិយាយប្រាប់ប្តីថា​ បងហាបាត់នាក់ណាបាត់ទៅកុំអោយបាត់កូនមានខ្ញុំ​ ស្តាប់ឮហើយប្តីខ្ញុំនិយាយថាម៉េចចឹង​ កូនដូចតែគ្នាតាស​។ បន្ទាប់មកថ្ងៃនេះក៏ទទួល​លទ្ធផលចឹង​ នេះហើយដែលមិនជឿ់រអបីជំនឿ​ លទ្ធផលទទួលបានគឺប៊ិះបាត់បង់មនុស្សដែលខ្លួនស្រលាញ់»៕