តារាចម្រៀងកំពូលទើស លោក ម៉ៃ សុគន្ធ បង្ហោះសារបតទៅយុវជនម្នាក់ថា​ "បើមិនជួយចែវជួយចូកទេ កុំយកជើងរាវទឹក" ....(មានវីដេអូ)
-

ភ្នំពេញ៖ ក្នុងការបោះឆ្នោត ជូនបេក្ខនារី ឌី លីកា ដោយការ Like និង Share ពីឆាកប្រកួតក្នុងកម្មវិធី Miss Grand International នៅប្រទេសមីយ៉ាន់ម៉ា កូនខ្មែរជាច្រើនជាច្រើនបានចូលរួមធ្វើ Share យ៉ាងអស់ពីចិត្ត ពីថ្លើម ដើម្បីទទួលបានជោគជ័យ រំពេចនោះក៏ លេចមុខយុវជនខ្មែរម្នាក់ ចេញមកនិយាយពាក្យសម្ដីមិនសមរម្យ បង្កឲ្យមហាជននៅលើបណ្ដាញសង្គមខឹងសម្បារយ៉ាងខ្លាំង។


យ៉ាងណាមិញ ក្រោយពីយុវជនរូបនោះ បានធ្វើការបង្ហោះវីដេអូរួចមក ស្រាប់តែតារាចម្រៀង ដែលជាប់ងារកំពូលទើស លោក  ម៉ៃ សុគន្ធ ក៏បានចេញមកប្រតិកម្មចំពោះពាក្យសម្តីរបស់យុវជនរូបនោះថា​"ខឹងអាភ្លាវTavanនេះឡើងចង់ឈឺភ្នែកហើយមើលវីដេអូវាហើយចង់ជូនកាដូស្បែកជើងពីរគូដាក់ក្នុងកញ្ចប់មាត់វា????? បើមិនជួយចែវជួយចូកទេ កុំយកជើងរាវទឹកណា អាភ្លាវផ្លោក

ពី???(ខ្ញុំចេញវីដេអូនេះក្នុងនាមខ្ញុំជាខ្មែរមិនមែនចេញមកកាងរឺទាមទារចំណាប់អារម្មណ៍ពី Miss Grandទេណា )។ 


ភ្លាមនោះ ក៏មានអ្នកគាំទ្រជាចេញមកខមិនថា "ពេញចិត្តណាស់បង ម៉ៃ សុគន្ធ មុខវាសមជាមួយឈ្មោះនេះខ្លាំងណាស់"។


មានវីដេអូ៖



ប្រភព៖​ May Sokun