ជាមនុស្សប្រុសនិងគេដែរ តែចរិក...!!! ហិង្សាក្នុងគ្រួសារ ប្ដីវាយដំប្រពន្ធ ងំជះទឹកក្ដៅទៀត....
-

បាត់ដំបងៈ កាលពី​វេលា​ម៉ោង​១២ៈ៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​១៤ ​ខែតុលា​ ឆ្នាំ២០១៨ ស្ថិតនៅ​ភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល។ បុរស​ម្នាក់ មាន​ឈ្មោះ​ ឌិន ​អាយុ​២៥​ឆ្នាំ ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន ក្រោយ​ពី​ប្រើ​ហិង្សា​ដ៏​ឃោ​រឃៅ​វាយដំ​ និង​យក​ទឹក​ក្ដៅ​ជះ​ទៅ​លើ​ប្រពន្ធ​ មានឈ្មោះ​ សិទ្ធ រស្មី អាយុ​៣៦​ឆ្នាំ រស់នៅ​ក្នុងភូមិ.ឃុំ​កើតហេតុ​ខាងលើ​។ បណ្ដាល​ឲ្យ​របួស​រលាក​ពេញ​រាង​កាយ ដោយ​គ្រាន់តែ​ប្រពន្ធ​ហាម​មិន​ឱ្យ​ផឹកស្រា​ច្រើន​។

អំពើ​ហិ​ង្សា​ដ៏​ព្រៃផ្សៃ​នេះ​ បាន​កើតឡើង​តាំងពី​ពាក់​កណ្ដាល​អ​ធ្រា​ត្រ​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ២០១៨ លុះ​នៅ​ថ្ងៃ​ទី​១៤​ តុលា ទើបត្រូវ​កម្លាំង​របស់​លោក​ចុះ​ឃាត់ខ្លួន​បុរស​ជា​ប្ដី ក្រោយ​ទ​ទូល​បាន​ពាក្យបណ្ដឹង​ពី​ស្ត្រី​ជា​ប្រពន្ធ​ដែល​រង​គ្រោះ​។ បើ​តាម​ព័​ត៏​មាន​ពី​ក្រុម​គ្រួសារ​​ថា នៅ​យប់​កើតហេតុ បុរស​ឈ្មោះ​ ឌិន ប្រុស នេះ​ បាន​ផឹកស៊ី​ជាមួយ​បក្សពួក​តាំងពី​ថ្ងៃ​រហូត​ ដល់​ពាក់កណ្ដាល​យប់​ នៅ​តែ​មិន​ព្រម​បំបែកហ្វូង​។ ពេល​នោះ​ ស្ត្រី​ជា​ប្រពន្ធ​បាន​​ណែនាំ និង​ហាម​លោក​ប្ដី​គំរក់​រូប​នេះ​ កុំ​ឲ្យ​ផឹកស្រា​ច្រើន​ពេក​ល្មម​ៗ​បាន​ហើយ​។ ប៉ុន្តែ​ការ​ណែនាំ​ឬ​ហាមប្រាម​នេះ មិន​បាន​ធ្វើ​ឲ្យ​លោក​ប្ដី​សប្បាយចិត្ត​ទេ​។

ផ្ទុយ​ទៅ​វិញ​កាន់តែ​ធ្វើ​ឲ្យ​លោក​ប្ដី​ក្ដៅចិត្ត​រហូត​បង្ក​ជា​ជម្លោះ​បែកផ្សែង​។ ដោយសារ​ខឹង​ប្រពន្ធ​ហាមឃាត់​មិន​ឲ្យ​ផឹកស្រា​ច្រើន ភ្លាម​នោះ​លោក​ប្ដី​ចិត្ត​តិ​រិ​ច្ឆា​នរូ​ប​នេះ ក៏​ស្ទុះ​ទៅ​វាយដំ​ប្រពន្ធ ហើយ​ថែម​ទាំង​ស្ទុះ​ទៅ​ទាញ​ឆ្នាំង​ទឹក​ក្ដៅ​ជះ​ស្រោច​ទៅ​លើ​ប្រពន្ធ​ទៀត បណ្ដាល​ឲ្យ​ប្រពន្ធ​រង​របួស​រលាក​ពេញ​រាង​កាយ​ ៕