ខេត្តបាត់ដំបង ៖ តើអស់លោកមន្ត្រីមូលដ្ឋានមានដឹងទេថា ក្រុមហ៊ុនអជីវកម្មកាយដី របស់លោក ហេង អេង នៅចំណុចភូមិសាស្រ្ត ភូមិដំណាក់លួង សង្កាត់វត្តគរ ក្រុង/ខេត្តបាត់ដំបង កំពុងតែធ្វើឲ្យប្រជាពលរដ្ឋ នៅជុំវិញតំបន់នោះ មានការព្រួយបារម្ផខ្លាំងណាស់ ពីបញ្ហាផ្សេងៗដែលអាចបង្កផលប៉ះពាល់ បរិស្ថាននៅក្នុងតំបន់របស់ពួកគាត់ មិនថាជាបញ្ហារអ្វីនោះទេ។

ក្នុងមួយរយៈពេលថ្មីៗកន្លងមក គេពុំដែលឃើញអស់លោកមន្ត្រីជំនាញ ពាក់ព័ន្ធក្នុងខេត្ត ពិសេស មន្ត្រីមន្ទីរឧស្សាហ៍កម្ម ថាមពល និងរ៉ែ ចុះទៅរំខានម្តងណាឡើយ ឃើញតែម្ខាងក្រុមហ៊ុនធ្វើអជីវកម្មយ៉ាងរលូន ។ ម្យ៉ាងទៀតគេក៍នៅពុំដឹងថា ច្បាប់ក្រិដ្ឋរដ្ឋាភិបាល នៃក្រសួងពាក់ព័ន្ធកំណត់ច្បាប់ ការជីកកកាយព្រះធរណីនោះ អនុញាត្តិឲ្យជីកបាននូវជម្រៅប៉ុណ្ណានោះទេ? បានជាក្រុមហ៊ុនមួយនេះជីកជ្រៅយ៉ាងដូច្នេះ។

ទាក់ទងជុំវិញនិងបញ្ហានេះដែរ ក្រុមអ្នកយកសាព័ត៌មានយើង មិនអាចទំនាក់ទំនងពីមន្ត្រីមូលដ្ឋានណាម្នាក់បានឡើយ។ ចំណែកលោក ហេង អេង វិញក៍មិនអាចទំនាក់ទំនងបានដែរ ព្រោះលោក មិនលើកតេលេហ្វូន ៕
ដោយ៖ ភារ៉ា