នៅចាំបានទេ? អ្នកទាំង១៣នាក់នេះ!!! គ្រាន់តែរួចខ្លួនចេញពីរូងភ្នំភ្លាម ក្មេងទាំង១៣នាក់ អាចរកចំណូលរាប់លានបាត ពីការផ្ដល់ព័ត៌មានពិត ទៅកាន់ក្រុមហ៊ុនផលិតភាពយន្ដហូលីវូដ....
-

ប្រិយមិត្ត​មិនទាន់បាន​ភ្លេច​ពី​វត្តមាន​ក្មេង​ទាំង ១២ នាក់ និង គ្រូបង្វឹក​ម្នាក់ ដែល​បាន​ជាប់គាំង​ក្នុង​រូងភ្នំ​ថាំ​ហ្លួង ក្នុង​ឈៀង​រ៉ៃ ភាគ​ខាងជើង​ប្រទេស​ថៃ​ទេ​មើល៍ទៅ ដោយពេល​នេះ​មាន​ព័ត៌មាន​ថា រឿងរ៉ាវ​ដែល​ពួកគេ​បាន​ជាប់គាំង​ក្នុង​រូងភ្នំ​នោះ ត្រូវបាន​ក្រុមហ៊ុន​ហូលីវូដ​ដ៏​ធំ​លើ​ពិភពលោកសម្រេច​ទិញយក​ទៅ​ផលិត​ជា​ខ្សែភាពយន្ត បន្ទាប់​ទទួលបាន​សាច់រឿង​ពេញ​ក្នុង​ដៃ​ពី​ការរៀបរាប់​របស់​ក្រុមបាល់ទាត់​នោះ ។​

​មុន​ឆ្ពោះ​ដល់​ការផលិត​ជា​សាច់រឿង​ឡើង​សម្រាប់​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​បាន​ទស្សនា ក្រុមហ៊ុន​ទទួល​ការផលិត​បាន​ដកស្រង់​បទពិសោធ និង រឿងរ៉ាវ​ជា ច្រើន​ពី​ក្រុម​បាល់​ក្មេង​ដែលមាន ជ្រូកព្រៃ ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បរទេស អំពី​រឿង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ពួកគេ​ដែល​បាន​ជាប់គាំង និង បាន​រួចផុតជីវិត​ពី​រូងភ្នំ​ថាំ​ហ្លួង នៅ​ខេត្ត​ឈៀង​រ៉ៃ កាលពី​ខែកក្កដា​កន្លងទៅនេះ ។

តាម​ប្រភព​កាសែត Wall Street Journal របស់​សហរដ្ឋអាមេរិក​ដែល​បាន​ចុះផ្សាយ​ពី​ព័ត៌មាន​របស់​ក្មេងៗ​ទាំង ១២ នាក់ រួមទាំង​គ្រូបង្វឹក​ម្នាក់​នោះ​ថា គ្រាន់តែ​ដើម្បី​ទទួល​ព័ត៌មាន​នៃ​រឿងរ៉ាវ​របស់​ពួកគេ​យកទៅ​បង្កើតជា​សាច់ រឿង​នោះ ក្រុមហ៊ុន​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​ទៅលើ​ពួកគេ​ម្នាក់ៗ ដោយ​ក្នុងនោះ​ក្នុង​ម្នាក់ៗ​គឺ​ទទួលបាន​តម្លៃ​ខ្លួន​រហូតដល់ ៣.៧ លាន​បាត ប្រមាណ ១១៥ ០០០ ដុល្លារ​អាមេរិក ។​

​តាម​ប្រភព ខ្សែភាពយន្ត​នោះ​ត្រូវបាន​បោះទុន​ផលិតឡើង​ដោយ​ក្រុមហ៊ុន Universal Pictures ដែលជា​ស្ថាប័ន​ផលិត​ខ្សែភាពយន្ត​ហូលីវូដ​ល្បីល្បាញ​លើ​ពិភពលោក ហើយ​អ្នក​ដែល​ទទួលបាន​អាជ្ញាប័ណ្ណ​ដើម្បី​នាំយក​រឿងនេះ ​ទៅ​ផលិត​នោះ គឺ​លោក Michael DeLuca និង លោក Dave Bruce ដែលជា​ក្រុម​ជំនាញ និង មាន​វិជ្ជាជីវៈ​ខ្ពស់​ក្នុង​ការផលិត​ខ្សែភាពយន្ត​ខ្សែ​ល្អៗ​ជាច្រើន ។​

បើតាម​របាយការណ៍​បាន​បញ្ជាក់ថា ក្រុមហ៊ុន​ហូលីវូដ Universal Pictures បានផ្តល់​ឱ្យ​អ្នក​ផលិត​ខ្សែភាពយន្ត​នេះ នូវ​ទឹកប្រាក់​ចំនួន ៤៩ លាន​ដុល្លារ​អាមេរិក ហើយ​ក្នុងនេះ​ត្រូវបាន​ចែក​ចែក​ឱ្យ​កីឡាករ និង គ្រូបង្វឹក​ដែលមាន​គ្នា​សរុប ១៣ នាក់ នូវ​ម្នាក់ៗ​បាន​ចំនួន ៣.៧ លាន​បាត ប្រហែល ១១៥ ០០០ ដុល្លារ​អាមេរិក ៕

ប្រភពៈ popular.com.kh