កម្មពៀរមានពិត​ មិនចាំជាតិក្រោយទេ... ធ្លាប់តែជាបងធំសង្គមងងឹត បង្កអសន្តិសុខក្នុងស្រុកភូមិ ដល់ពេលធ្លាក់ខ្លួនឈឺ ដេកនឹងកន្ទេលទៅហើយ បែរជាត្រូវគេ...
-

ថៃ៖ វាសនាមនុស្សគឺមិនទៀងទាត់នោះទេ អ្នកធ្វើល្អបានល្អ អ្នកធ្វើអាក្រក់ទទួលផលអាក្រក់ ដូច្នេះកើតជាមនុស្សគួរតែធ្វើអំពើល្អឲ្យបានច្រើន ព្រោះថាពេលលាចាកលោកនេះទៅ ប្រហែលជាមានមនុស្សម្នាសោកស្តាយ និងនឹកស្រណោះដល់យើងខ្លះៗ ។


តួយ៉ាង ដូចបុរសជនជាតិថៃដែលល្បីកក្រើកទីក្រុងថាជាបងធំប្រឡូកគ្មានញញើតប្រាណក្នុងសង្គមនោះ ត្រូវបានប្រភពទម្លាយថា «ពេលនេះធ្លាក់ខ្លួនឈឺស្គមស្គាំងសល់តែស្បែក និងឆ្អឹងប៉ុណ្ណោះ»។ តាមរយៈរូបភាពដែលបានចែក​ចាយ​តៗ​គ្នានោះឃើញថាបងធំដែលកំពុងដេកឈឺលើកន្ទេលបង្ហាញស្បែកដណ្ដប់ឆ្អឹងពោរពេញទៅដោយស្នាមសាក់ពេញទាំងខ្លួននោះ ក៏មានការលើកឡើងថា «ជីវិតបងធំស​ង្គម​​ងងឹតនៅប្រទេសថៃធ្លាក់ខ្លួនឈឺ កំពុងល្បីពេញបណ្ដាញសង្គម»។


ភ្ជាប់រូបភាព អមជាមួយពាក្យពេចន៍លើកឡើងដូចនោះអ្នកលេងបណ្ដាញសង្គមមួយចំនួនក៏នាំគ្នាខមមិនថា «នេះហើយកម្មផល អ្នកណាសាងអ្នកនោះទទួល សូមកុំសើចយំចំអកឡកលើយអោយគាត់អី ផលកម្មដែលទទួលវាសមល្មមហើយ ពៀររំងាប់ដោយការមិនចងពៀរ»និងអ្នកខ្លះបញ្ចេញមតិថា «សូមកុំសើចយំចំអកឡកលើយអោយគាត់អី ផលកម្មដែលទទួលវាសមល្មមហើយ ពៀររំងាប់ដោយការមិនចងពៀរ» ។