កំពង់ធំៈ កាលពីវេលាម៉ោង៤ៈ២០នាទីរសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅចំណុចព្រៃខ្មោច ខាងជើងអនុវិទ្យាល័យ មាសគង់ ស្ថិតក្នុងភូមិត្រដក់ពង ឃុំពង្រ ស្រុកបារាយណ៍។ យុវជនល្មោភកាមម្នាក់ ឈ្មោះគង់ សំអេង អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅក្នុងភូមិឃុំ កើតហេតុខាងលើ។ បានធ្វើសកម្មភាពចាប់កុមារីម្នាក់ មានឈ្មោះអ.ល.ជ អាយុ៤ឆ្នាំ មានលំនៅក្នុងភូមិឃុំកើតហេតុខាងលើជាមួយគ្នា។ យកទៅរំលោភក្នុងព្រៃខ្មោច ខាងជើងអនុវិទ្យាល័យមាសគង់ លុះក្រុមគ្រួសារក្មេងស្រីរងគ្រោះដាក់ពាក្យបណ្តឹង ក៏ត្រូវសមត្ថកិច្ចចុះឃាត់ខ្លួនជនសង្ស័យបាន កាលពីព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨។

តាមប្រភពពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្មេងស្រីរងគ្រោះខាងលើ បានដើរលេងនៅក្នុងភូមិតែម្នាក់ឯង លុះដើរទៅដល់ចំណុចកើតហេតុខាងលើ ក៏ត្រូវជនសង្ស័យប្រទះឃើញ ក៏ធ្វើសកម្មភាពចាប់ខ្ទប់មាត់ អូសដៃក្មេងស្រីរងគ្រោះចូលទៅក្នុងព្រៃខ្មោច ក្បែរនោះ បន្ទាប់មកក៏ធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះទាំងកំរោល តែមិនទាន់បានសម្រេចនៅឡើយ ក៏ត្រូវស្ត្រីជាម្តាយក្មេងស្រីរង គ្រោះបាត់កូនស្រីយូរ ដើរតាមរកប្រទះឃើញ ក៏ចូលទៅឃាត់ទាន់ពេលវេលា ៕
