កាលពីថ្ងៃម្សិលមិញ នៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ហន សុភី បានបង្ហោះវិដេអូ ពីលោកពូម្នាក់ គាត់ពិការដោយសារតែចូល ក្នុងម៉ាស៊ីន ក្រឡឹង បាក់ដៃ បាក់ត្រកៀក ញ័រញាក់ ពេញទាំងខ្លួនប្រាណ ដើរសុំទានគេ ដើម្បីយកលុយទៅព្យាបាលជំងឺ និងគ្រាន់ទុកទិញបាយហូូប។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "សូមជួយស៊ែរបន្តផង បងប្អូនខ្មែរទំាងអស់គ្នា #ហេតុតែមានជីវភាពខ្វះខាតលោកពូកំសត់ ហើយមានរាងកាយពិការតស៊ូរ មកដើរសុំទានគេ ឆ្លងពីខេត្តកំពត មកដល់ខេត្តសៀមរាប ដើម្បីបានប្រាក់ខ្លះយកទៅព្យាបាលខ្លួន នៅឯមន្ទីពេទ្យ។

ម្ចាស់គណនីហ្វេសប៊ុកបានបន្តទៀតថា "លោកពូពិកាដោយសារចូល នឹងម៉ាស៊ីនក្រឡឹង នៅកន្លែងធ្វើការ បាក់ដៃ &បាក់ត្រគាកដើរទៅមុខមិនចង់រួចទេ? #សូមបងប្អូនជួយចែករំលែកថវិកាខ្លះៗមកជួយគាត់ផង ឃើញហើយគួរអោយអាណិតណាស់ រូបគេរូបយើង លោកពូមានឈ្មោះ #ឈប៊ុនគង់# អាយុ 67ឆ្នាំ មានទីលំនៅ ភូមិស្រាងពង ឃំុត្រពាំងឈើទាល ស្រុក ជំុគីរី ខេត្តកំពត បើបងប្អូនមានចិត្តអាណិតចង់ជួយគាត់សូមទាក់ទងលេខទូរស័ព្ទ 092 699 871 /069 886 138 /។ សូមអគុណបងប្អូនដែលបានជួយស៊ែរបន្ត"។

មានវីដេអូ៖
ប្រភព៖ ហន សុភី