នៅមុននេះបន្តិច អ្នកនយោបាយវ័យក្មេង ដែលជាប់ងារថា "ជួបប្តឹង" កញ្ញា ធី សុវណ្ណថា បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់កញ្ញាផ្ទាល់ថា "ឆ្នាំនេះ កញ្ញានឹងផ្តល់ប្រាក់កម្ចីដល់សិស្សក្រីក្រចំនួន ៥០០នាក់ ដោយម្នាក់អាចខ្ចីបាន ៨០០ដុល្លារអាមេរិក ដោយគ្មានការប្រាក់ គ្មានវត្ថុបញ្ចាំឡើយ"។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកអ្នកនយោបាយវ័យក្មេងរូបនេះ បានរៀបរាប់យ៉ាងដូច្នេះថា "ឆ្នាំនេះ, នាងខ្ញុំ សម្រេចផ្តល់ ៤០ម៉ឺនដុល្លា (ជាប្រាក់កម្ចី ដោយគ្មានការប្រាក់ គ្មានវត្ថុបញ្ចាំ) ជូនសម្រាប់សិស្សក្រីក្រ ៥០០នាក់ ដែលចង់មករៀន បន្តនៅសាកលវិទ្យាល័យ នៅរាជធានីភ្នំពេញ.... សិស្សអាចខ្ចីប្រាក់បាន 800$/១នាក់ រយពេល៤ឆ្នាំ ហើយនឹងត្រូវសងប្រាក់វិញ នៅពេលមានការងារ៖
សម្រាប់ ៣មហាវិទ្យាល័យ
២០០នាក់ មហាវិទ្យាល័យភាសា (អង់គ្លេស)
២០០នាក់ មហាវិទ្យាល័យ (គ្រប់គ្រង គណនេយ្យ ទីផ្សារ)
១០០នាក់ មហាវិទ្យាល័យសុខាភិបាល (គិលានុប្បដ្ឋាក, ឆ្មប)
សូមទំនាក់ទំនង Tel: 093 208 222 / 093 209 222











ប្រភព៖ Sovantha Thy