កាលពីពេលថ្មីៗកន្លងមកនេះ មានរឿងរ៉ាវក្ដៅគគុក នៅតាមបណ្តាញសង្គមហ្វេសបុក ដោយបុរសម្នាក់ មានគណនីហេ្វសបុកឈ្មោះថា Tavan Jalerm បានចេញវីដេអូនិយាយប្រមាថទៅលើលទ្ធផល នៃការឈ្នះរបស់បវរកញ្ញា កម្ពុជា ក្រោយពីការទទួលជ័យជំនះពីការបោះឆ្នោតតាមរយៈបណ្តាញសង្គមហ្វេសបុក ដោយតំរូវឲ្យមហាជនធ្វើការ Like និង Share។

បុរសម្នាក់នោះ ត្រូវបានមនុស្សជាច្រើន បានចេញជាវីដេអូនិងខមិន ដើម្បីឆ្លើយតបទៅកាន់បុរសនោះវិញ ពីព្រោះតែពួកគេទ្រាំមិនបាន និងមិនពេញចិត្តនូវទង្វើល ជាពិសេសសំដីតែម្តង ដែលបានមើលងាយទៅដល់បវរកញ្ញា តំណាង កម្ពុជា និងរួមទាំងប្រជាជនខ្មែរទាំងមូលផងនោះ។ អ្វីដែលហួសចិត្តនោះ គឺបុរសម្នាក់នោះ ត្រូវបានមហាជនជាច្រើនបាន Comment ជេជាច្រើន តែបុរសម្នាក់នោះ ហាក់ដូចជាមិនខ្វល់ និងស្ពឹកមុខទាល់តែសោះ មិនតែប៉ុណ្ណោះថែមទាំងធ្វើទឹកមុខដឺទៀតផង។

ដោយឡែក កាលពីយប់មិញបុរសម្នាក់ខាងលើ ដែលមានគណនីហ្វេសប៊ុកឈ្មោះ Tavan Jalerm បានចេញមុខធ្វើការ Live និងបានសរសេរចំណងជើងថា”នៅចង់ជេទៀតទេ?? ខ្ញុំសម្រេចចិត្តរួចហេីយតាំងពីម្សិលថា និងសូមទោសនៅអ្វីដែលនិយាយទៅប៉ះពាល់អារម្មរណ៍បងប្អូនខ្មែរ និង បញ្ជាក់ពីបំណងដែលចេញវិឌីអូនេះ” ៕





