អ្នកនាង ស៊ូ សារ៉ា ប្រកាសថា គ្មានបុណ្យ៧ថ្ងៃ សម្រាប់កូនប្រុសនាង ក្រោយជួបរឿងដ៏រន្ធត់ កាលពីម្សិលមិញ...
-

ភ្នំពេញៈ កាលពីម្សិលមិញ វេលាម៉ោង៣រសៀលល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្បែរវិទ្យាល័យជាសុីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹតមានជ័យ ខណ្ឌមានជ័យ១ រាជធានីភ្នំពេញ។ មានហេតុការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយុវជនម្នាក់ ត្រូវបានសមត្ដកិច្ចឆែឆេឃើញសារធាតុញៀន រួចក៏រត់គេចពីសមត្ដកិច្ចឡើងលើរបង ក៏រអិលជើងជុងនឹងដែកទ្វារ បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់មួយរំពេច យ៉ាងអាណោចអធម៌។ 

មិនត្រឹមតែប៉ុណ្ណោះជុំវិញរឿងហេតុដែលបានកើតឡើង បានធ្វើឲ្យអ្នករស់នៅជិតៗនោះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង រីឯក្រុមគ្រួសារគ្រាន់តែឃើញបែបនេះ ក៏យំបោកខ្លួន ព្រោះតែបាត់បង់កូនប្រុសជាទីស្រលាញ់របស់ខ្លួន ត្រឹមតែមួយរយៈពេលដ៏ខ្លី។

ទន្ទឹមនឹងនេះដែរ ម្តាយរបស់ក្មេងប្រុសដែលបានស្លាប់អ្នកនាង ស៊ូ សារ៉ា ត្រូវបានគេដឹងថានាង គឺជាប្រធានក្រុមតារាបង្ហាញម៉ូត POP MODEL CAMBODIA ដ៏ល្បីមួយរូបនៅស្រុកខ្មែរ ដែលតារាម៉ូដែលភាគច្រើនពិតជាស្គាល់រូបនាង។ លើសពីនេះទៅទៀត នាងក៏តែងតែផ្តល់ភាពកក់ក្តៅ ទីកាន់កូនប្រុសធម៌របស់ខ្លួន តែពេលនេះស្រាប់តែបាត់បង់ ចាកចោលនាងជារៀងរហូត។

បន្ទាប់ពីបានដឹងបែបនេះ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើនពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញអ្នកនាងជូបរឿងដ៏រន្ធត់បែបនេះ មិនត្រឹមតែប៉ុណ្ណោះពួកគេក៏បានចូលរួមសោកស្តាយដល់គ្រួសារនៃសពផងដែរ។ ហើយកាលពីព្រឹកមិញ នាងក៏បានប្រកាសថា គ្មានពិធីបុណ្យ៧ថ្ងៃ សម្រាប់កូននាងនោះទេ ព្រោះថា កូននាងនៅក្មេងពេក ដូច្នេះអ្នកដែលរាប់អាននាងកន្លងមក អាចទៅចូលរួមពិធីបុណ្យ នៅវត្ត អង្គតាមិញបាន និងបូជា នៅវេលាម៉ោង៣ ថ្ងៃនេះតែម្តង។ គួរបញ្ជាក់ផងដែរ ថាក្មេងប្រុសដែលបានស្លាប់រូបនេះមានឈ្មោះថា ស៊ូ មុនី វ័យទើបតែ១៤ឆ្នាំ ប៉ុណ្ណោះ ៕