ជាតិ សុច្ចកា គឺជាតារាសម្ដែង និងជាអតីតបេក្ខភាពក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២ ដែលមហាជនស្គាល់ថាជាពួកម៉ាក់ស្និទ្ធស្នាល នីឡា តារាកប្លែង ត្រូវបានគេសង្កេតឃើញថា រូបសម្រស់របស់នាងស្អាតប្លែកខុសពីពេលមុន សូម្បីតែ នីឡា ក៏ពោលសរសើរមិត្តភ័ក្ដិខ្លួនថា ស្អាតប្លែកខុសពីពេលមុនមិនដាច់ពីមាត់ផងដែរ ក្រោយល្បីឈ្មោះក្នុងវិថីសិល្បៈ។

ចំពោះភាពស្រស់ស្អាតប្លែកខុសពីពេលមុននេះ ត្រូវបាន ជាតិ សុច្ចកា ឲ្យដឹងថា នាងមិនបានទៅកែកុនសម្ផស្សនៅកន្លែងណាមួយនោះទេ។ អ្វីដែលសំខាន់គេងឲ្យបានគ្រប់គ្រាន់ ទទួលទានបន្លែផ្លែឈើ ដែលជំនួយដល់ស្បែក ដែលមិនធ្វើឲ្យធាត់ជាដើម។
ជាតិ សុច្ចកា មកពីខេត្តកំពង់ចាម តែមករស់នៅភ្នំពេញតាំងពីតូច ជាកូនច្បងក្នុងគ្រួសារ ដែលមានបងប្អូន២នាក់។ ចូលប្រឡូកសិល្បៈមុនដំបូងក្នុងឆ្នាំ២០១៦ ក្រោយមកចូលប្រឡងធ្លាក់ក្នុងកម្មវិធី The Voice Cambodia រដូវកាលទី២។ ចំណែកឯរឿងធ្លាប់ថតកន្លងមកមានដូចជា “លេខាថ្មី” “តុក្កតាម៉ាន់នឺកាំង” “ផ្លូវទៅកាន់ភូមិ”។ ចំពោះបទចម្រៀងវិញទើបតែចេញកាលពីពេលថ្មីៗនេះគឺ បទ “ខ្លាចបាត់រូបបង”។





