ភ្នំពេញ៖ មុនពេលនេះបន្តិច កញ្ញា ធី សុវណ្ណថា បានបង្ហោះសារទទួលយកការសុំទោស ពីលោក Heng Yin ខ្ទើយ (ចំប៉ីខ្មៅ) ដែលបានប្រមាថ ឈុត “ទេពីស្រីុសួគ៌ឦសានបុរៈ” ដែលបានប្រមាថលើពាក្យ “ឦសានបុរៈ” ឦសានបុរៈ ជាពាក្យតំណាង ឈុតវប្បធម៌ជាតិខ្មែរ ជាឈ្មោះទីក្រុងបុរាណខ្មែរ និងជាឈ្មោះនៃអតីតៈ ព្រះមហាក្សត្រខ្មែរ “ព្រះបាទឦសានវរ្ម័ន ទី១” នៅសតវត្ស ទី៦-៧ នៃប្រវត្តិសាស្ត្រខ្មែរ...។
ក្នុងសាររបស់ កញ្ញា ធី សុវណ្ណថា បានបង្ហោះថា ថ្ងៃនេះ “នាងខ្ញុំ បានទទួលជួបលោក Heng yin (ចំប៉ីខ្មៅ) ចូលខ្លួនមកទទួលស្គាល់កំហុស សុំអធ្យាស្រ័យពីនាងខ្ញុំ ពីមន្ត្រីជំនាញវប្បធម៌ និងប្រជាជនខ្មែរទូទាំងប្រទេស”។

ក្រោយពីបង្ហោះបែបនេះហើយ ស្រាប់តែគណនីហ្វេសប៊ុក លោក Heng Yin ខ្ទើយ (ចំប៉ីខ្មៅ) ក៏បានសាទរការយកយល់ពីកំហុសឆ្កង អរគុណ បងស្រី ធី សុវណ្ណថា សម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការស្ដាប់ហេតុផល និង ទទួលយកការសុំអធ្យាស្រ័យអំពីខ្ញុំបាទ ❤️❤️អរគុណ សម្រាប់ វប្បធម៌សន្ទនា មួយនេះ។

នេះគឺជាទំនៀមទំលាប់ខ្មែរយើងមួយដ៏ផូរផង់ក្នុងការជូនកម្រងផ្កា ឲ្យទៅបុគ្គលដែលមានឋានៈខ្ពង់ខ្ពស់ជាងយើង ជាការស្វាគមន៍??
ផ្កាម្លិះ ភួងម្លិះ រំយោលផ្កាម្លិះ ជាមួយផ្ការ័ក្ស❤️
.jpg?1539850090)
.jpg?1539850090)
.jpg?1539850090)
.jpg?1539850090)


.jpg?1539850091)
.jpg?1539850091)
.jpg?1539850091)
.jpg?1539850091)
.jpg?1539850091)
.jpg?1539850092)
.jpg?1539850092)
.jpg?1539850092)
.png?1539850093)