សូមចូលរួមរំលែកទុក្ខ! អ្នកនាង ស៊ូ សារ៉ា យំបោកខ្លួនរហូតដល់ សន្លប់បាត់ស្មារតី ព្រោះតែ..
សីហា
-

ភ្នំពេញៈ កាលពីម្សិលមិញ វេលាម៉ោង៣រសៀលល្ងាច ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ ក្បែរវិទ្យាល័យជាសុីមសាមគ្គី តាមបណ្ដោយផ្លូវ២៧១ សង្កាត់ស្ទឹតមានជ័យ ខណ្ឌមានជ័យ១ រាជធានីភ្នំពេញ។ មានហេតុការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយយុវជនម្នាក់ ត្រូវបានសមត្ដកិច្ចឆែឆេឃើញសារធាតុញៀន រួចក៏រត់គេចពីសមត្ដកិច្ចឡើងលើរបង ក៏រអិលជើងជុងនឹងដែកទ្វារ បណ្តាលឲ្យឆក់ខ្សែភ្លើងស្លាប់មួយរំពេច យ៉ាងអាណោចអធម៌។ 

ក្នុងនោះដែរ ជនរងគ្រោះជាកូនប្រុសរបស់អ្នក ស៊ូ សារ៉ា ប្រធានក្រុម បង្ហាញម៉ូត Pop Model ឈ្មោះ ស៊ូ មុនី វ័យទើបតែ១៤ឆ្នាំ បានស្លាប់ភ្លាមនៅវេលា៤ល្ងាច ថ្ងៃទី ១៧ ខែតុលា ម្សិលមិញ។

ក្រោយពីបានយកសពកូនទៅធ្វើបុណ្យ អ្នកនាង ស៊ូ សារ៉ា បានបង្ហូរទឹកភ្នែកស្ទើរតែសន្លប់បាត់បង់ស្មារតីព្រោះតែការស្តាយស្រណោះកូនប្រុសមានវ័យទើបតែ១៤ឆ្នាំ បានស្លាប់បាត់បង់ជីវិត។ ពិធីបុណ្យសពកូនប្រុសអ្នកនាង ស៊ូ សារ៉ា នឹងត្រូវបូជានៅម៉ោង៣រសៀល ។