ភ្នំពេញ៖ នារីម្នាក់ត្រូវបានជនសង្ស័យ២នាក់ច្របាច់.ក ទាញសក់ បោកក្បាល ផ្ទប់នឹងជញ្ជាំងផ្ទះ រួចប្លន់យកខ្សែកមាសមួយខ្សែ លុយនិងទូរស័ព្ទមួយគ្រឿង បានដោយសុវត្ថិភាព ដែលហេតុការណ៍នេះបានកើតឡើងនៅចំណុច អាគារទី៥ ជាន់ទី២ បុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

នារីរងគ្រោះមិនបានប្រាប់អត្តសញ្ញាណនោះទេ។ ជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនដំបូងគេឃើញនារីរងគ្រោះបានចុះមកទិញអីញ៉ាំហើយក៏ឡើងទៅវិញដើរជិតដល់បន្ទប់ទៅហើយក៏ត្រូវជនសង្ស័យ២នាក់មួយនៅពីក្រោយមួយទៀតនៅពីមុខ។ក៏បានធ្វើសកម្មភាពចាប់ច្របាច់ក បោកក្បាលនឹងជញ្ជាំង បណ្តាលឲ្យហើម ក្បាលនឹងដោះយកខ្សែក មាសមួយខ្សែ លុយមួយចំនួន និងទូរស័ព្ទ iphone មួយគ្រឿងទៀត បានសម្រេចហើយរត់គេចខ្លួនបាត់ស្រមោល ។

ក្រោយមកសមត្ថកិច្ចបានឲ្យទៅប៉ុស្តិ៍ដើម្បីដាក់ពាក្យនិងកំណត់មុខសញ្ញាតាមចាប់មកផ្ដន្ទាទោសតាមផ្លូវច្បាប់៕

ដោយ៖ ភត្រ្តា