ស្ងាត់មួយថ្ងៃអត់បាន!!! ជនជាតិ​ចិន លើក​បក្ខពួក​មួយក្រុម​ ប្រមាណ​ជាង​២០​នាក់ ទៅ​ព្រួត​វ៉ៃ​បុរស​ជា​ជនបរទេស​ រុស្ស៊ីនិង​បេឡា​រ៉ូ​ស របួសធ្ងន់ និង​ស្រាល​ចំនួន​៧​នាក់ ព្រោះតែរឿង....
-

ព្រះសីហនុៈ កាលពីវេលាម៉ោងជាង២​រំលង​អា​ធ្រា​ត​ ឈានចូល​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨​ ស្ថិតនៅក្នុង​សណ្ឋាគារ J.R នៅ​ក្រុម​១៧ ភូមិ​៤ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ​។ មានករណីហិង្សាគ្នា ជម្លោះ​ស្នេហា​បានធ្វើ​ឲ្យ​បុរស​ជនជាតិ​ចិន លើក​បក្ខពួក​មួយក្រុម​ប្រមាណ​ជាង​២០​នាក់ ទៅ​ព្រួត​វ៉ៃ​បុរស​ជា​ជនបរទេស​ ជនជាតិ​រុស្ស៊ី និង​បេឡា​រ៉ូ​ស របួសធ្ងន់ និង​ស្រាល​ចំនួន​០៧​នាក់​។  

ជនរងគ្រោះ​ទាំង​៧​នាក់ គឺជា​មិត្ត​ភ័ក្តិ​នឹង​ស្ត្រីជន​ជាតិចិន ដែលជា​ស្រី​ស្នេហ៍​របស់​ក្រុម​ជនសង្ស័យ​។ បន្ទាប់ពី​បាន​ព្រួត​គ្នា​វ៉ៃ​ទៅលើ​ជនរងគ្រោះ ក្រុម​ជនសង្ស័យ​បាននាំគ្នា​រត់គេចខ្លួន​បាត់​អស់​។  

​បើតាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​ដោយសារតែ មាន​ស្ត្រីជន​ជាតិចិន​ម្នាក់​ឈ្មោះ XIA WEI XI អាយុ​១៩​ឆ្នាំ បាន​សុំ​មិត្ត​ប្រុស​របស់គេ​ឈ្មោះ XIA MING អាយុ​៣០​ឆ្នាំ ស្នាក់នៅ​សណ្ឋាគារ J.R បែក​គ្នា បន្ទាប់មក​នារី​ជនជាតិ​ចិន​នោះ បាន​នាំ​បងស្រី និង​មិត្តភក្តិរ​បស់​ខ្លួន​មាន​គ្នា​ចំនួន ៧​នាក់ ក្នុងនោះ​មាន ជនជាតិ​ស​រុស្ស៊ី ចំនួន​២​នាក់ ជនជាតិ​បេឡា​រ៉ូ​ស​ចំនួន​១​នាក់ និង​ជនជាតិ​ចិន​ចំនួន​៤​នាក់ ទៅយក​ឥ​វ៉ាន់​នៅ​សណ្ឋាគារ J.R នៅ​ដែល​ពេលទៅដល់ មិត្ត​ប្រុស​របស់​ស្ត្រីជន​ជាតិចិន​រូបនោះ បាននាំគ្នា​មក​ព្រួត​វ៉ៃ​ទៅលើ​ក្រុម​ជនរងគ្រោះ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់១​នាក់ ជា​ជនជាតិ​បេឡា​រ៉ូ​ស និង​៦​នាក់​ទៀត​រងរបួស​ស្រាល​។ ចំណែក​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់ បាន​បញ្ជូនទៅ​សំរាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ​ ៕