រាជរដ្ឋាភិបាល បង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្ដឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះ សម្ដេចតេជោ ហ៊ុន សែន
ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេច ស្តីពីការបង្កើតក្រុមការងារចម្រុះ ទទួល និងដោះស្រាយបណ្តឹងតវ៉ាផ្សេងៗ នៅមុខភូមិគ្រឹះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ដែលក្រុមការងារនេះមាន នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ នាយករងខុទ្ធកាល័យ សម្តេចតេជោ នាយករដ្ឋមន្ត្រី ជាប្រធាន អមដោយអនុប្រធាន ៣រូប និងសមាជិក ជាង១០រូបផ្សេងទៀត ។ នេះបើតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។