ចរិកយ៉ាប់មែន!!! នារីអ្នកដំណើរម្នាក់ សង្ស័យមានអាការៈមិនស្រួលខ្លួន ត្រូវអ្នកបើកបរឡានក្រុងទម្លាក់ចោលកណ្តាលផ្លូវ នៅក្រុងសៀមរាប រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ ដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ
សៀមរាបៈ កាលពីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ម្សិលមិញនេះ នារីម្នាក់ធ្វើដំណើរតាមរថយន្តក្រុង ពីភ្នំពេញទៅប៉ោយប៉ែត មកដល់មុខចំណតរថយន្តក្រុងបុរីសៀងណាំ ខេត្តសៀមរាប ស្រាប់តែមានអាការៈមិនសូវស្រួលខ្លួន ត្រូវអ្នកបើកបររថយន្តទំលាក់ចោល រួចបន្ដដំណើរទៅមុខយ៉ាងរំភើយ ដោយមិនខ្វល់ពីសុខទុក្ខនារីនោះឡើយ។

ប្រភពព័ត៌មានពីអ្នកលក់មីឆា ដែលឃើញហេតុការណ៍ នៅហ្នឹងកន្លែងបានបញ្ជាក់ថា ជាងមួយម៉ោងហើយ នៅមិនទាន់មានអ្នកជួយសង្គ្រោះនៅឡើយទេ ខណៈពេលនោះគេឃើញមានកម្លាំងនគរបាលសង្កាត់ស្លរក្រាមមកជួយ រហូតដល់ម៉ោងប្រហែល ៥រសៀល ទើបត្រូវបានគេបញ្ជូនទៅពេទ្យបង្អែកខេត្តសៀមរាប។ មកដល់ពេលនេះ នៅមិនបានព័ត៌មានទាក់ទងអការៈនារីនោះបានទេ និងមិនទាន់សុំការបំភ្លឺពីអ្នកបើកបររថយន្ដក្រុងនោះនៅឡើយដែរ ៕





ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។