សូមប្រយ័ត្នបងប្អូន ចំពោះកូនតូចៗ!!! ក្មេងប្រុសម្នាក់ អាយុ១ខួបកន្លះ ហូបនំ cookie cremeនឹងផឹកទឹកក្រូច sanumpueng រួចក៏រត់លេងបែកពពុះមាត់ពុលស្លាប់
ព្រះវិហារៈ កាលពីវេលាម៉ោង២ៈ១៥នាទីរសៀល ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ មានហេតុការណ៏ភ្ញាក់ផ្អើលមួយ នៅចំណុចផ្ទះឈ្មោះ ហុន សៀងហៃ ត្រូវជាឪពុកក្មេងពុលចំណី មានឈ្មោះ ហៃ វ៉ាន់ឆាយ ភេទប្រុស អាយុ១៨ខែ រស់នៅកន្លែងកើតហេតុ។

តាមការបំភ្លឺរបស់ម្តាយក្មេងមុនកើតហេតុ ក្មេងបានហូបនំកញ្ចប់ (cookie creme) ប្រភេទសុកូឡា អស់៤កញ្ចប់ នឹងទឹកក្រូចដបជ័រ (sanumpueng) អស់១ដប ហូបរួចក៏រត់លេង៣០នាទីក្រោយ ស្រាប់តែបែកពពុះមាត់ទន់ខ្លួន ម្តាយរបស់ក្មេងបានយកទៅមណ្ឌលុខភាពកោះកេរ តែក្មេងស្លាប់មុនបាត់ទៅដល់មណ្ឌលសុខភាព។ ចំពោះករណីនេះ ក្មេងរងគ្រោះបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕



ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។