បុរស​ជន​ជាតិ​ប៉ាគីស្ថាន​ម្នាក់ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដោយ​ព្យួរ​ក ក្រោយ​ពេល​រំលោភ​សម្លាប់​ក្មេង​ស្រី​អាយុ ៦​ឆ្នាំ​ម្នាក់
ណារ៉ា
-

យោង​តាម Dailymail ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះ​មាន​ឈ្មោះ Zainab Fatima Ameen ត្រូវ​បាន​គេ​ចាប់​ក្នុង​ទីក្រុង Kasur ភាគ​ខាង​កើត​ប្រទេស ហើយ​ប្រាំ​ថ្ងៃ​ក្រោយ​មក​ស្រាប់​តែ​ឃើញ​សាក​សព​នៅ​ក្នុង​គំនរ​សំរាម។ 

តាម​ការ​ធ្វើ​កោសលវិច័យ​បង្ហាញ​ថា DNA នៅ​លើ​ខ្លួន​ប្រាណ​ក្មេង​ស្រី​គឺ​ជា​របស់​ជន​ល្មើស Imran Ali អាយុ ២៤​ឆ្នាំ។ ក្រោយ​មក ជន​ល្មើស​រូប​នេះ បាន​សារភាព​ថា​ពិត​ជា​សម្លាប់​ក្មេង​ស្រី​នេះ​មែន រួម​ទាំង​ក្មេង​ស្រី​អាយុ ៧​ឆ្នាំ​ចំនួន​បួន​នាក់​ផ្សេង​ទៀត​ផង។

យ៉ាងណា​មិញ យុត្តិធម៌​ត្រូវ​បាន​ផ្ដល់​ទៅ​ឲ្យ​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​នៅ​ព្រឹក​នេះ ដោយ​ជន​ល្មើស​ត្រូវ​បាន​ព្យួរ​ក​នៅ​ក្នុង​គុក​ដោយ​មាន​វត្ដមាន​មន្ត្រី និង​ឪពុក​របស់​ក្មេង​ស្រី​ទៀត​ផង។ ចំណែក​សាក​សព​ជន​ល្មើស ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី៕ ប្រភព៖ Sabay