បើយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា ជីវិត កូនអ្នកក្រ បានបង្ហោះវិដេអូ ពីជីវិតប្អូនស្រីម្នាក់ គាត់មានជំងឺឈាមស ស៊ីឈាមក្រហម ជាយូរមកហើយ ហើយនាពេលកន្លងមកគាត់ក៏ធ្លាប់បានទៅព្យាបាល តែនៅតែមិនទាន់ជាសះស្បើយ ដោយសារជីវភាពក្រីក្រ ប្អូនស្រីប្រឹងធ្វើការ ដើម្បីយកលុយទៅព្យាបាលរហូត។ តែពេលនេះ ប្អូនស្រីអស់លទ្ធភាពក្នុងការព្យាបាលហើយ ដូចនេះមានតែសូមអំពាវនាវដល់សប្បរសជន មេត្តាជួយដល់ប្អូនស្រីផង។

ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកខាងលើ បានរៀបរាប់ថា "គួរឲ្យអាណិតប្អូនស្រីម្នាក់នេះណាស់? សូមបងប្អូន មេត្តាជួយដល់ប្អូនស្រីម្នាក់នេះផង ប្អូនស្រីមានជំងឺឈាមស ស៊ីឈាមក្រហម បើបងប្អូនមានចិត្តអាណិតចង់ជួយដល់ប្អូនស្រីអាចទាក់ទងលេខទូរស័ព្ទរបស់ប្អូនស្រី៖096 4057876៕ ប្អូនស្រីរស់នៅខេត្តកំពង់ធំ"។

ភ្លាមៗនោះ ក៏មានបងប្អូនចូលមកខមិនជាច្រើន ថាអាណិតប្អូនស្រីណាស់។ គួរបញ្ជាក់ផងដែរ បើបងប្អូនចង់បរិច្ចាគឈាម ជូនដល់ប្អូនស្រី ប្អូនស្រីមានឈាមប្រភេទ O ហើយប្អូនស្រីត្រូវការបញ្ចូលឈាមជារៀងរាល់ខែ។

មានវីដេអូ៖
ប្រភព៖ ជីវិត កូនអ្នកក្រ