ប្អូនស្រី អ៊ុំឆេង យុត្តិកា ស្រាប់តែលេចមុខ ក្នុងបទចំរៀងមួយបទ ដែលមានចំណងជើងថា ...
-

ភ្នំពេញ៖ ប្អូនស្រី អ៊ុំឆេង យុត្តិកា  បានដាក់ពាក្យប្រលង The Voice Kids រដូវកាលទី២ ទទួលបានការគាំទ្រជាច្រើន និងពេញចិត្តពីសំណាក់បងប្អូនខ្មែរជា​ច្រើន ទោះបីជានាងមិនដែលទទួលបានជោគជ័យនៅក្នុងការប្រលងកម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះយ៉ាងណាក្តី។


កាលពីពេលថ្មីៗនេះ អ្នកគាំទ្ររបស់ក្មេងស្រីរូបនេះ មានការភ្ញាក់ផ្អើលមិនស្ទើរ ក្រោយពេលឃើញនាងលេចមុខសម្តែងដ៏ខ្លីមួយនៅក្នុងបទចំរៀងក្រោមចំណងជើងថា "មួយម៉ាត់បែក ពីរម៉ាត់បែក" ច្រៀងដោយប្អូនប្រុស HengLy ។  


នៅក្នុងការសម្តែងការលេងទឹកមុខ ចូលតួទៅតាមចំរៀងបានយ៉ាងល្អ គួរឲ្យសរសើរ។ បន្ទាប់ពីបានឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានសរសើរដល់ប្អូន ដោយមិនត្រឹមតែចេះច្រៀងតែមួយមុខនោះទេ រីឯសមត្ថភាព នៅក្នុងការសម្តែងក៏មិនអន់ ទោះបីជាប្អូននៅក្មេងបន្តិចក៏ពិតមែន មិនត្រឹមតែប៉ុណ្ណោះពួកគេក៏រងចាំចង់មើល វីដេអូសម្តែងពេញផងដែរ៕



មានវិដេអូ៖