អបអរសាទរខួបទី២៧ នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣តុលា
ភ្នំពេញៈ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨នេះ គឺខួប២៧ឆ្នាំ (២៣តុលា ១៩៩១ -២៣តុលា ២០១៨) នៃកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស។ នៅក្នុងថ្ងៃរំលឹកខួប ២៣ តុលា ថ្ងៃនេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងជម្រាបជូនបងប្អូនជនរួមជាតិអំពីប្រវត្តិពិតនៃដំណើររឿងជាប្រវត្តិសាស្រ្តនេះ ដែលនឹងផ្សាយផ្ទាល់ (LIVE ) លើផេកសម្តេចតេជោពីទីក្រុងហ្សឺណែវ ប្រទេសស្វីសនៅថ្ងៃទី ២៣ តុលា (រវាងពីម៉ោង ៦:០០ល្ងាច- ១០:00 យប់) នៅស្វីស ត្រូវនឹងម៉ោង (១១:០០យប់ - ៣:០០ យប់ ចូលដល់ថ្ងៃទី ២៤ តុលា ម៉ោងនៅកម្ពុជា)។

ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយ khmernews.news ដោយគ្មានការអនុញាត។