ល្បិចចោរសម័យថ្មីសូមប្រុងប្រយ័ត្ន...ធ្វើល្បិចជិះម៉ូតូតាមហើយស្រែកឲ្យឈប់និយាយគ្នាសិនគោលបំណងប្លន់យកម៉ូតូ !
ណារ៉ា
-


កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៨ កន្លងទៅមានគណនេយ្យហ្វេសប៊ុកមួយឈ្មោះTi Sokmatu បានបង្ហោះសារក្រើនរំលឹកដល់បងប្អូនដែលធ្វើដំណើរនៅផ្លូវព្រះសុីសុវតិ្ថអោយបង្កើនការប្រុងប្រយ័ត្ន ខណៈមានបុរសពីរនាក់ជិះម៉ូតូតាមគាត់ស្រែកអោយឈប់ហើយធាក់អោយដួលក្នុងបំណងយកម៉ូតូ ។

ម្ចាស់ហ្វេសប៊ុកខាងលើរៀបរាប់ថា៖ «សុំប្រុងប្រយ័ត្ននៅផ្លូវព្រះសុីសុវតិ្ថ មានម៉ូតូអាសង់2014ខ្មៅជិះប្រុសពីរនាក់ ចង់យកម៉ូតូខ្ញុំ គ្រាន់តែខ្ញុំមកដល់សុីសុវត្ថិ មិនដឹងវាមកពីណាស្រែកអោយឈប់ម៉ូតូនិយាយមួយវាសិនវាថាខ្ញុំជិះបុកវាពីកោះពេជ្រមក វាខំជិះតាមសឹងមិនទាន់ខ្ញុំ គ្រាន់តែលឺវានិយាយចឹងខ្ញុំក៏ថាច្រលំមនុស្សហើយបងខ្ញុំទឹមចេញពីទិញថ្នាំនៅផ្សារតាប៉ាងទេ គ្មានទៅកោះពេជ្រស្តីទេច្រលំហើយ និយាយរួចក៏បើកចេញយ៉ាងល្បឿន តែវានៅតែតាមទៀតហើយនៅតែស្រែកអោយឈប់ដ៏ដែល តែខ្ញុំមិនឈប់ក៏បើកទៅមុខទៀត តែវានៅតែតាមរហូតដល់ផ្លូវសំណាង់12 វាធាក់អោយដួលហើយមកវៃខ្ញុំដើម្បីយកម៉ូតូតែសំណាងល្អបានពូៗនៅក្បែរនុះរត់មកជួយ កុំអីចប់.....» ៕