មួយឆ្នាំមានម្ដង! ពិតជាអស្ចារ្យព្រះច័ន្ទរះចំកណ្តាល កំពូលប្រាសាទអង្គរវត្ត នៅយប់ថ្ងៃទី ២៣ តុលានេះ
-

ថ្ងៃអង្គារ ១៤ កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ពុទ្ធសករាជ ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ០៥:៤០ នាទីល្ងាចរៀប នឹងឈាងចូលពេលរាត្រី ធ្លាប់តែឃើញព្រះអាទិត្យរះ ចំកណ្តាល តែពេលនេះបានឃើញ ព្រះច័ន្ទម្តងលេីប្រាសាទអង្គរវត្តយើងពិតជាអច្ឆរិយមែន មហានគរទឹកដីខ្មែរ។

តាមពិតទៅយើងធ្លាប់តែឃើញ ជារៀងរាល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ នាវេលាប្រមាណ ចាប់ ម៉ោង ៥ ទៅ ៦ ព្រឹក យើង នឹងឃើញព្រះអាទិត្យ នឹងរះឡើងតាមកំពូល ប្រាង្គ កណ្តាល នៃអង្គរវត្ត ហេតុការណ៍នេះ តែងបានទាក់ទាញ ចំណាប់អារម្មណ៍ ពីសំណាក់ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ យ៉ាងច្រើន ដែល ចង់ ឃើញ ព្រឹត្តការណ៍ដ៏អស្ចារ្យ ហើយ ចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍ ។

ក៏មានសំនួរចោទសួរផងដែរ ហេតុអ្វីមានព្រឹត្តិការណ៍បែបនេះកើតឡើង? តើជាព្រឹត្ត ការណ៍មានពាក់ព័ន្ធ អ្វីនឹងសំណង់ស្ថាបត្យកម្ម អង្គរវត្ត? តទៅនេះគឺជា ការពិចារណា ដោយផ្អែកទៅលើចំណេះផ្នែក បុរាណវិទ្យា និង តារាសាស្ត្រ ដែលពន្យល់ ដោយលោក អ៊ឹម សុខរិទ្ធី អ្នក ស្រាវជ្រាវ បុរាណវិទ្យា និង ជាអនុប្រធាន មជ្ឈមណ្ឌល អន្តរជាតិ ស្រាវជ្រាវ និង តម្កល់ឯកសារ អង្គរ នៃអាជ្ញាធរ ជាតិ អប្សរា ។ ជាដំបូង លោក អ៊ឹម សុខ រិ ទ្ធី ពន្យល់ ថា ចំណេះដឹង ដែល សិក្សា អំពី ព្រះអាទិត្យ រះ ឡើង តាម កំពូល ប្រាង្គ កណ្តាល នៃ ប្រាសាទអង្គរវត្ត នេះ មិនមែន ជា របកគំហើញ ថ្មី នោះ ទេ តែ ជា បទ សិក្សា ដែល អ្នក ស្រាវជ្រាវ ធ្លាប់ បាន ធ្វើ ឡើងជា បន្តបន្ទាប់ ខ្លះ ៗ មក ហើយ ។

បទសិក្សានោះគឺស្វែងយល់ អំពីទំនាក់ទំនង រវាង សំណង់ ស្ថាបត្យកម្ម បុរាណ និង តារាសាស្ត្រ ដើម្បី បញ្ជាក់ ថា វា មិនមែន ជា ហេតុ ចៃដន្យ ឬ ជា អព្ភូតហេតុ អ្វី នោះ ទេ តែ នេះ ជា ការ ដឹង ជា មុន ផ្នែក តារាសាស្ត្រ នៃ អ្នកប្រាជ្ញ បុរាណ ដែល ដឹកនាំ កសាង ប្រាសាទអង្គរវត្ត ។

ដើម្បីដឹងគេ ត្រូវ សិក្សា ពី ទម្រង់ នៃ ចក្រ វា ឡ ទូទៅ ហើយ ធៀប នឹង ស្ថាបត្យកម្ម នៃ ប្រាសាទអង្គរវត្តអ្នកប្រាជ្ញ បុរាណ បាន រៀបចំ អង្គរវត្ត ស្នង ឲ្យ រូបភាព បង្រួម របស់ ចក្រ វា ទ្ប នៅ លើ ផែនដី តាម ទម្រង់ រូប វន្ត ដូច ជា ការ រៀបចំ ឲ្យ មាន មហាសមុទ្រ និង ជួរ ភ្នំ ព័ទ្ធ ជុំវិញ មាន ទ្វីប ទាំង ៤ នៅ ក្នុង ចក្រ វា ទ្ប និង ភ្នំ ព្រះ សុមេរុ នៅ ចំ កណ្តាល ព្រមទាំង ដំណើរ វិវត្តន៍ របស់ ចក្រ វា ទ្ប ជាដើម ។

បើ យើង យក ចំណុច ក្រោយ នេះ មក ពិចារណា តាម រយៈ ក្បួន តារាសាស្ត្រ របស់ ឥណ្ឌា អំពី អាយុកាល របស់ ចក្រ វា ឡ ដែល មាន បែងចែក ជា ៤ យុគ បន្តបន្ទាប់ គ្នា ។ យុគ គឺជា វដ្តសង្សារ នៃ ចក្រ វា ឡ ទាក់ទង នឹង ការ កើត វិវត្តន៍ និង បាត់បង់ ទៅ វិញ ។ ចន្លោះ នៃ យុគ នីមួយ ៗ មាន អន្តរកាល មួយ ទើប កើតជា យុគ ថ្មី មួយទៀត ។ មួយ វដ្ត នៃ ចក្រ វា ឡ មាន ៤ យុគ ដែល ស្មើនឹង ៤,៣២០,០០០ ឆ្នាំ មនុស្ស នៅ លើ ផែនដី ស្មើនឹង ១២,០០០ ឆ្នាំ ទិព្យ ប្រើ នៅ លើ ឋានសួគ៌ (១ ឆ្នាំ ទិព្យ ឬ សួគ៌ ស្មើនឹង ៣៦០ ឆ្នាំ មនុស្ស នៅ លើ ផែនដី ) ។ មួយ វដ្ត នៃ យុគ នេះ ហៅ ថា មហាយុគ ១ ។ រយៈពេល ២,០០០ មហាយុគ ស្មើនឹង កល្ប ១ ហើយ ស្មើនឹង ១ យប់ ១ ថ្ងៃ របស់ ព្រះព្រហ្ម ដែល ត្រូវ ស្មើនឹង ៨,៦៤០,០០០,០០០ ឆ្នាំ មនុស្ស ។ មហាយុគ ចែក ជា ៤ យុគ តូច ៗ ដូច មាន ខាងក្រោម ៖

១. ក្រឹត្យ យុគ ( យុគមាស ) មាន អាយុកាល ១,៧២៨,០០០ ឆ្នាំ មនុស្ស ស្មើនឹង ៤,៨០០ ឆ្នាំ ទិព្យ ។ នា យុគ នេះ មនុស្សលោក មាន អាយុ វែង ៗ និង មាន សេចក្តីសុខ បរិបូរណ៍ ។ ២. ត្រេ ត យុគ ( យុគប្រាក់ ) មាន អាយុកាល ១,២៩៦,០០០ ឆ្នាំ មនុស្ស ស្មើនឹង ៣៦០០ ឆ្នាំ ទិព្យ ។ មនុស្ស រស់នៅ ក្នុង យុគ នេះ មាន អាយុ វែង មធ្យម និង មាន សេចក្តីសុខ ច្រើន ។ ៣. ទ្វា បរ យុគ ( យុគ ចំនួន លេខ គត់ គូ ) មាន អាយុកាល ៨៦៤,០០០ ឆ្នាំ មនុស្ស ស្មើនឹង ២,៤០០ ឆ្នាំ ទិព្យ ។ មនុស្ស រស់នៅ ក្នុង យុគ នេះ មាន អាយុ វែង ដែរ និង មាន សេចក្តីសុខ មធ្យម ។

៤. កលិយុគ ( យុគ ប្រកបដោយ ទោស ប្រកបដោយ ជម្លោះ ) មាន អាយុកាល ៤៣២,០០០ ឆ្នាំ មនុស្ស ស្មើនឹង ១,២០០ ឆ្នាំ ទិព្យ ។ មនុស្ស រស់នៅ ក្នុង យុគ នេះ មាន អាយុ មិន ច្រើន និង មាន សេចក្តីសុខ តិចតួច ។ យុគ នេះ បាន ចាប់ផ្តើម ហើយ តាំងពី ឆ្នាំ ៣,១០៣ មុន គ . ស . ។ ទន្ទឹម នឹង នេះ តាម ក្បួន តារាសាស្ត្រ ឥណ្ឌា គេ បែងចែក ពេលវេលា ដោយ គិត ទៅ តាម ដំណើរ ព្រះ ច័ន្ទ និង ព្រះអាទិត្យ ទើប កើត មាន ជា ចន្ទគតិ និង សុរិយគតិ ។ ក្នុង ដំណើរ មួយ គោចរ របស់ ព្រះអាទិត្យ នេះ មួយ ឆ្នាំ ត្រូវ បែងចែក ជា ២ ដំណើរ គឺ ចំនួន ១៨៩ ថ្ងៃ និង ចំនួន ១៧៦ ថ្ងៃ ។

ដោយសារ អង្គរ វត្តមាន ទាក់ទង នឹង វដ្តសង្សារ របស់ ចក្រ វា ទ្ប នោះ តួលេខ នៃ អាយុកាល របស់ យុគ នីមួយ ៗ ទាក់ទង ទៅ នឹង ទំហំ ប្រវែង នៃ រចនាសម្ព័ន្ធ សំខាន់ ៗ របស់ អង្គរវត្ត ដែល អ្នក ស្រាវជ្រាវ បាន ស្វែងរក ឃើញ កន្លង មក ។ លោក អ៊ឹម សុខ រិ ទ្ធី បាន ពន្យល់ តាម រយៈ លទ្ធផល នៃ ស្រាវជ្រាវ នោះ ថា ខ្នាត ដែល ស្ថាបត្យករ និង វិស្វករ បុរាណ ប្រើ គឺ ហត្ថ ។ ប្រវែង របស់ ហត្ថ មិន ដូច គ្នា ទាំងអស់ តាម ជំនាន់ រាជការ នីមួយ ៗ ទេ ។ ពោល គឺ សម័យ អង្គរវត្ត រាជការ ប្រើ ខ្នាត របស់ ហត្ថ មាន ប្រវែង ស្មើ ០,៤៣៦ ម៉ែត្រ ។

តាម ខ្នាត នេះ យើង អាច ស្វែង យល់ បាន អំពី ប្រវែង រចនាសម្ព័ន្ធ សំខាន់ ៗ របស់ អង្គរវត្ត ដូច្នេះ ៖ ១. ចម្ងាយ ស្ពាន ហាល ឆ្លង ក សិន្ធុ នៅ មុខ អង្គរ វត្តមាន ប្រវែង ៤៣៩,៧៨ ហត្ថ ២. ចម្ងាយ រានហាល ចាប់ពី គុក តា រាជ្យ ដល់ ថែវ ទី ២ ប្រវែង ៨៦៧,០៣ ហត្ថ ៣. ចម្ងាយ ពី គុក តា រាជ្យ ដល់ ជណ្តើរ ទី ១ ឡើង បា កា ន្ត ប្រវែង ១២៩៦,០៧ ហត្ថ ៤. ចម្ងាយ ពីមុខ នាគ ដល់ ប្រាង្គ កណ្តាល បាកាន ប្រវែង ១៧៣៤,៤១ ហត្ថ ៥. រចនាសម្ព័ន្ធ នៅ ជាន់ បាកាន ដែល មាន ប្រាង្គ ប្រាំ សាង ទ្បើ ង កាត់ កែង គ្នា ដែល មាន ប្រវែង លិច – កើត ចំនួន ១៨៩ ហត្ថ និង ជើង ត្បូង ប្រវែង ១៧៦,៣៧ ហត្ថ ។

បើ បូក ចំនួន ទាំង ពីរ គឺ សរុប បាន ចំនួន ៣៦៥,៣៧ ហត្ថ ។ បើ យើង លើកលែង ការ ឃ្លៀងឃ្លាត ខ្លះ ដោយ ចេតនា ដែល ជា ទំនៀម របស់ ជាង ចេញ និង ការ បំពេញ បង្គ្រប់ ព្រមទាំង កាត់ ចំនួន សេសសល់ ចេញ តម្រូវ ឲ្យ ចំនួនគត់ មក វិញ នោះ យើង នឹង អាច យល់ បាន អំពី ទំនាក់ទំនង នៃ ប្រវែង រចនាសម្ព័ន្ធ សំខាន់ របស់ អង្គរវត្ត ទៅ នឹង អាយុកាល របស់ យុគ នៃ វដ្តសង្សា របស់ ចក្រ វា ឡ ។

ទំនាក់ទំនង នោះ អាច សង្ខេប មក ដូច្នេះ ៖ ទី ១. ចម្ងាយ ដំណើរ លើ ស្ពាន ហាល អាច ប្រមាណ នឹង អាយុកាល របស់ ក លិ ក យុគ ដែល មាន រយៈពេល ៤៣២,០០០ ឆ្នាំ ទី ២. ចម្ងាយ ដំណើរ ពី គុក តា រាជ្យ ដល់ ថែវ ទី ២ អាច ប្រមាណ នឹង អាយុកាល របស់ ទ្វា បរ យុគ ដែល មាន រយៈពេល ៨៦៤,០០០ ឆ្នាំ ទី ៣. ចម្ងាយ ដំណើរ ពី គុក តា រាជ្យ ដល់ ជណ្តើរ ទី ១ ឡើង បាកាន អាច ប្រមាណ នឹង អាយុកាល របស់ ត្រេ ត យុគ ដែល មាន រយៈពេល ១,២៩៦,០០០ ឆ្នាំ ទី ៤. ចម្ងាយ ដំណើរ ពីមុខ នាគ ដល់ ប្រាង្គ កណ្តាល បាកាន អាច ប្រមាណ នឹង អាយុកាល របស់ ក្រឹត្យ យុគ ដែល មាន រយៈពេល ១,៧២៨,០០០ ឆ្នាំ ទី ៥. រីឯ ប្រវែង នៅ ជាន់ បាកាន ដែល មាន សំណង់ កាត់ កែង គ្នា សរុប គឺ ៣៦៥ ហត្ថ ដែល រោងទង កាត់ កែង លិច – កើត មាន ១៨៩ ហត្ថ និង រោងទង ជើង – ត្បូង មាន ១៧៦ ហត្ថ នោះ វា ត្រូវ នឹង ដំណើរ គោចរ របស់ ព្រះអាទិត្យ ក្នុងរយៈពេល ៣៦៥ ថ្ងៃ ក្នុង មួយ ឆ្នាំ ដែល វិស័យ តារាសាស្ត្រ ចែក ជា ពីរ ដំណើរ គឺ ១៨៩ ថ្ងៃ និង ១៧៦ ថ្ងៃ ។

តើ ហេតុ អ្វី បាន ត្រូវ បែងចែក ជា ពីរ ដំណើរ គោចរ ដូច្នេះ? ហើយ មាន ពាក់ព័ន្ធ នឹង អង្គរវត្?ត លោក អ៊ឹម សុខ រិ ទ្ធី ពន្យល់ តាម ក្បួន តារាសាស្ត្រ ថា ដោយសារ ក្នុង មួយ ឆ្នាំ ៗ មាន ខែ ខ្លះ ថ្ងៃ វែង ជាង យប់ ហើយ ខែ ខ្លះ ទៀត យប់ វែង ជាង ថ្ងៃ ។ ប៉ុន្តែ ក្នុង នោះ មាន ខែ ពីរ ដែល ពេល យប់ និង ថ្ងៃ មាន រយៈពេល ស្ទើរតែ ស្មើគ្នា នោះ គឺ នៅ ពេល ដែល ព្រះអាទិត្យ គោចរ បាន ១៨៩ ថ្ងៃ ម្តង ដែល ត្រូវ នឹង ថ្ងៃ ទី ២០ ឬ ២១ ខែមីនា និង ពេល ដែល ព្រះអាទិត្យ គោចរ បាន ១៧៦ ថ្ងៃ ម្តងទៀត ដែល ត្រូវ នឹង ថ្ងៃ ទី ២១ ឬ ២២ ខែកញ្ញា ។

តាម ក្បួន តារាសាស្ត្រ សម័យ ទំនើប ហៅ បាតុភូត នេះ ថា Equinox ( មក ពី ភាសា ទ្បា តាំង aequus មាន ន័យ ថា ស្មើនឹង nox គឺ រាត្រី ) ដែល មាន គេ ប្រែ សម្រួល ជា ភាសាជាតិ ថា « សម រាត្រី » យើង ក៏ អាច សម្គាល់ បាន អំពី បាតុភូត នេះ បាន ដែរ ។ បើ យើង ឈរ បែរមុខ ទៅ កើត ត្រង់ ក្នុង វេលា ណា ដែល មាន ព្រះអាទិត្យ រះ ទ្បើ ង ចំ ពីមុខ យើង ត្រង់ បន្ទាប់ មក ទៀត រះ ទ្បើ ង ត្រង់ ចំ កណ្តាល ក្បាល យើង ហើយ ធ្វើ ឲ្យ ស្រមោល និង តួខ្លួន ត្រួតស៊ីគ្នា ។

ដោយ គន់គូរ តាម ក្បួន តារាសាស្ត្រ និង លោកធាតុ វិទ្យា នេះ ហើយ ដែល ស្ថាបត្យករ បុរាណ កសាង អង្គរវត្ត ឲ្យ ឆ្លុះ ប្រៀប នឹង ចក្រ វា ឡ ផង និង វដ្តសង្សារ របស់ ចក្រ វា ទ្ប ផង ដោយ យក ប្រាង្គ កណ្តាល នៃ អង្គរវត្ត ជា គោល កណ្តាល និង ជា ចំណុចសូន្យ សម្គាល់ គោចរ របស់ ព្រះអាទិត្យ ។ ក្នុង រវាង ១៨៩ ថ្ងៃ និង បន្ត ១៧៦ ថ្ងៃ ព្រះអាទិត្យ នឹង មក ដល់ ចំណុច នេះ ម្តង ។ តាម តម្រា នេះ ហើយ ទើប ក្នុង មួយ ឆ្នាំ ព្រះអាទិត្យ តែង រះ លូត ទ្បើ ង ត្រង់ តាម កំពូល កណ្តាល នៃ អង្គរវត្ត ២ ដង ក្នុង មួយ ឆ្នាំ ជា ទៀងទាត់ ។

ជាក់ស្តែង នៅ រាត្រី នា ខែកញ្ញា ឆ្នាំ ២០១៦ ត្រូវ នឹង ថ្ងៃ ទី ២២ ខែកញ្ញា វេលា រសៀល ម៉ោង ២ និង ២១ នាទី ម៉ោង សកល ដែល ត្រូវ នឹង វេលា នៅ ស្រុក ខ្មែរ នា យប់ ម៉ោង ៩ និង ២១ នាទី ។ ប៉ុន្តែ ព្រឹ ត្ត ការណ៍ នៃ ព្រះអាទិត្យ រះ ទ្បើ ង តាម និង ចំ កំពូល កណ្តាល ប្រាសាទអង្គរវត្ត នឹង កើត ទ្បើ ង នៅ ព្រឹក ព្រលឹម ស្រាង ៗ នា ថ្ងៃ បន្ទាប់ ពោល គឺ ថ្ងៃ ទី ២៣ ខែកញ្ញា ឆ្នាំ ២០១៦ ។ ជា ការ សង្ខេប មក វិញ ការ រះ ឡើង នៃ ព្រះអាទិត្យ តាម និង ចំ លើ កំពូល កណ្តាល របស់ អង្គរវត្ត មិនមែន ជា រឿង ចៃដន្យ ឬ ជា អព្ភូតហេតុ នោះ ទេ តែ ជា ការ គិតគូរ តាម ក្បួន តារាសាស្ត្រ យ៉ាង ត្រឹមត្រូវ របស់ ស្ថាបត្យករ ខ្មែរ នា សម័យ អង្គរ ៕