ម៉ូតូម៉ាកZoomerXបុកនិងរុឺម៉កកង់បីបណ្ដាលឲ្យផ្ងារជើងច្រង៉ាង
ណារ៉ា
-


ភ្នំពេញ៖ បុរសនាក់ជិះម៉ូតូម៉ាកZoomer X បើកមិនប្រយ័ត្នក៏បានមកបុកនិងរុឺម៉កកង់បីបណ្ដាលឲ្យផ្ងារជើងយ៉ាងច្រង៉ាងហេតុការនេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២ និង ៥នាទីយប់រំលងអាធ្រាតឈានចូលនៅទី២៤ ខែតុលា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ៥៣ កែងនិងផ្លូវ ១៦៣ សង្កាត់ផ្សារថ្មី ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេឃើញរុឺម៉កកង់បីមួយគ្រឿងពណ៌ក្រហមពាក់ស្លាកលេខភ្នំពេញ1CQ-7584បានជិះតាមបណ្ដោយផ្លូវ១៦៣ ក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនមធ្យមពេលនោះក៏ មានបុរសពីរនាក់បានជិះម៉ូតូម៉ាកZoomer X ពណ៌ខៀវពាក់ស្លាកលេខភ្នំពេញ 1GA-2257 ជិះក្នុងទិសដៅពីលិចមកកើតបានបណ្ដោយផ្លូវ៥៣ក្នុងល្បឿនលឿនពេកចាប់ហ្វ្រាំងអត់ទាន់ក៏បានបុកចំពាក់កណ្ដាលរុឺម៉កកង់បីពេញទំហឹងបណ្ដាលឲ្យក្រឡាបផ្ងារជើងយ៉ាងច្រង៉ាងរងការខូចខានយ៉ាងដំណំ ចំណែកឯភាគីទាំងពីររងរបួសស្រាល។

ក្រោយពេលកើតហេតុសមត្តកិច្ចបានចុះមកដល់និងកន្លែងកើតបានសម្រួលភាគីទាំងពីរខាងម៉ូតូម៉ាកZoomer X សងខាងរុឺម៉កកង់បីចំនួនទឹកប្រាក់៦០$ ដើម្បីបព្ចាប់រឿង។