លទ្ធផលទៅចាក់ថ្នាំច្រមុះមិនចេះគិត ចុងក្រោយខូចច្រមុះអស់ តែ...(មានវិដេអូ)
-

ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ការវះកាត់កែសម្ផស្ស នាសម័យបច្ចុប្បន្ន ពិតជាពេញនិយមខ្លាំងណាស់ គឺដោយសារតែបច្ចេកវិទ្យានៃការវះកាត់មានភាពទាន់សម័យ ហើយអាចជួយឲ្យមនុស្សយើងស្អាតទៅតាមអ្វីដែលបងប្អូនចង់បាន។


ព្រោះតែភាពចង់ស្អាតធ្វើឲ្យមនុស្សយើងហ៊ានលះបង់ និងឆ្លងកាត់ការឈឺចាប់រាប់រយដង ដើម្បីទទួលបានភាពស្រស់ស្អាត។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា SreyMuoy Phong បានរៀបរាប់ថា​ ទាំងមានស្នាមរបួសលើខ្ទងច្រមុះ ដោយគាត់បានធ្វើការចាក់ថ្នាំ ដើម្បីទទួលបានច្រមុះស្អាត តែបែរជាទទួលលទ្ធផលស្ទើរតែខូចច្រមុះទៅវិញ។


នៅក្នុងគណនីហ្វេសប៊ុកបានរៀបរាប់ថា "លទ្ធផលទៅចាក់ថ្នាំច្រមុះមិនចេះគិតចុងក្រោយខូចច្រមុះអស់ ???សំណាងហើយយកអស់90% ធូរចិត្តខ្លះ ។


តាមរយៈរូបភាពនិងវិដេអូមួយនេះ សង្ឃឹមថា បងប្អូនដែលចង់ធ្វើការវះកាត់ ឬចាក់ថ្នាំ មេត្តាមានការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ មុននឹងសម្រេចចិត្តធ្វើការវះកាត់ ឬអាចរកគ្លីនិកណាដែលមានជំនាញពិតប្រាកដ។


មានវិដេអូ៖


ប្រភព៖ SreyMuoy Phong