សមត្ថកិច្ចចាប់បានអ្នកលក់កញ្ជាក្រៀមខុសច្បាប់ រួមនិង...
-

ខេត្តតាកែវ៖ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ១៩ និង៣៧នាទី កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះបង្រ្កាបករណីដឹកជញ្ជូននូវកញ្ឆាក្រៀមខុសច្បាប់ នៅត្រង់ចំណុចភូមិជ្រោយស្លែង ឃុំគិរីចុងកោះ ស្រុកគិរីវង់ ខេត្តតាកែវ ។


 ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្ត អំពីបញ្ហាបទល្មើសគ្រឿងញៀន កម្លាំងជំនាញបានធ្វើការស្រាវជ្រាវ   រហូតឃាត់ខ្លួនជនសង្ស័យបានចំនួន០២នាក់ ១.ឈ្មោះ គ្រួយ សុីវទាង ភេទស្រីអាយុ៣០ឆ្នាំ រស់នៅភូមិជ្រោយ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្តតាកែវ ២.ឈ្មោះ ភាព លាងហ៊ត ភេទស្រីអាយុ២៨ រស់នៅភូមិ ឃុំ ជាមួយគ្នា និងដកហូតបានរួមមាន:កញ្ឆាក្រៀម១១គីឡូក្រាម និង ម៉ូតូ០១គ្រឿងម៉ាកស្គុបពីីសេរីឆ្នាំ២០១៩ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1GU-3756 ។


បច្ចុប្បន្នជនសង្ស័យកម្លាំងជំនាញកំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនិតិវិធី ៕



ដោយ៖ ភត្រ្តា