កញ្ញា សុខ ពិសី ប្រកាសសុំជំនួយពីសប្បុរសជន​ មេត្តាជួយផ្តល់ឈាមដល់លោកអ៊ុំម្នាក់នេះផង ដោយលោកអ៊ុំត្រូវការឈាមយ៉ាងច្រើន...ឈាមប្រភេទអីក៏អាចជួយជីវិតរបស់គាត់បានដែរ
-

ភ្នំពេញ៖ តារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី បានប្រកាសសារមួយឃ្លា ដោយសុំជំនួយពីសប្បុរសជន ដើម្បីជួយដល់បុរសម្នាក់ ដែលកំពុងជួបទុក្ខ ដេកឈឺនៅលើគ្រែ ទាំងដែលប្រពន្ធក៏បានស្លាប់ចោលទៀត។ 


នៅក្នុងសាររបស់កញ្ញា បានរៀបរាប់ថា "សូមរំខានពេលបងប្អូនមេត្តាអានអោយចប់ផង??? ជំរាបសួរបងប្អូន???នេះជាលើកទីមួយហើយដែលនាងខ្ញុំ សុខពិសី សុំការជួយពីបងប្អូន ???ពូពេជ្រមានជីវភាពក្រក្សត់ប្រពន្ធគាត់ទើបតែទទួលមរណះភាពចោលកូនទាំងពីរនិងរូបគាត់ ហើយចាប់ពីពេលដែលប្រពន្ធគាត់ស្លាប់ទៅគាត់ត្រូវរត់ម៉ូតូឌុបដើម្បីចឹញ្ចឹមកូនណាមួយផ្ទះសំបែងក៏អត់ទើបក្រុមគ្រួសារខ្ញុំមានចិត្តអាណិតជាខ្លាំងទើបផ្តល់ទីកន្លែងស្នាក់នៅ?ឥឡូវគាត់ធ្លាក់ខ្លួនឈឺខ្លាំងត្រូវការឈាមច្រើន ??។


កញ្ញាបានបន្តទៀតថា​ "សូមបងប្អូនសប្បុរសធម៏ទាំងអស់មេត្តាជួយផ្តល់ឈាមសង្គ្រោះជីវិតគាត់ផង ???ហើយក្រុមគ្រួសារខ្ញុំនិងនាងខ្ញុំផ្ទាល់ក៏បានបរិច្ចាគឈាមរួចហើយដែរប៉ុន្តែនៅមិនទាន់គ្រប់??ទោះបងប្អូនមានឈាមប្រភេទអីក៏អាចជួយជីវិតរបស់គាត់បានដែរ???គាត់មិនបានជាប់សាច់ឈាមអីជាមួយខ្ញុំបន្តិចទេ ??‍♀️?ប៉ុន្តែនាងខ្ញុំនិងក្រុមគ្រួសារមានការអាណិតជាខ្លាំងព្រោះគាត់ជាមនុស្សល្អ ស្លូតបូត ហើយកូនគាត់ទាំងពីរត្រូវការគាត់មើលថែ???ខ្ញំជឿថាបងប្អូនហ្នឹងមេត្តាជួយផ្តល់ឈាមដល់គាត់ផង??? បើសិនបងប្អូនចូលរួមបរិច្ចាគឈាមដើម្បីជួយជីវិតគាត់សូមទំនាក់ទំនងទូរសព្ទ័លេខ 015 61 36 61?"។




ប្រភពរូប៖ សុខ ពិសី