អបអរសាទរ...កញ្ញា ឌី លីកា Miss Grand កម្ពុជា ទទួលបានពាន GRAND PAGEANT CHOICE’S AWARD
-

ភ្នំពេញ៖ បេក្ខនារីកម្ពុជាដែលចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងបវរកញ្ញាអន្តរជាតិកញ្ញា ឌី លីកា Miss Grand កម្ពុជា ២០១៨ ទទួលបានពានរង្វាន់ដ៏ត្រចះត្រចង់មួយ GRAND PAGEANT CHOICE’S AWARD ដែលបានឈ្នះតាមរយៈការបោះឆ្នោត Like និង Share តាមរយៈ Page ពីសំណាក់បងប្អូនខ្មែរ។


យោងតាមហ្វេសប៊ុកផេក Miss Grand Cambodia បានឲ្យដឹងថា«ពានរង្វាន់ GRAND PAGEANT CHOICE’S AWARD នេះ ពុំមែនជាពានរង្វាន់ប្រចាំកម្មវិធីប្រកួត Miss Grand International ប៉ុន្តែត្រូវបានរៀបចំដោយក្រុមការងារនៃគេហទំព័រដែលជាអ្នកគាំទ្រចំពោះកម្មវិធីប្រកួតប៉ុណ្ណោះ»។